“ចូរកុំឲ្យនរណាម្នាក់នៃចំណោមពួកអ្នកកាន់លិង្គរបស់ខ្លួននឹងដៃស្តាំពេលបត់ជើងតូច និងមិនត្រូវសម្អាតក្រោយពីបត់ជើងរួចដោយដៃស្តាំ ហើយក៏មិនត្រូវដកដង្ហើមក្នុងសម្ភាៈដាក់ទឹកដែរ”។
អំពី កតាហ្ទះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរកុំឲ្យនរណាម្នាក់នៃចំណោមពួកអ្នកកាន់លិង្គរបស់ខ្លួននឹងដៃស្តាំពេលបត់ជើងតូច និងមិនត្រូវសម្អាតក្រោយពីបត់ជើងរួចដោយដៃស្តាំ ហើយក៏មិនត្រូវដកដង្ហើមក្នុងសម្ភាៈដាក់ទឹកដែរ”។
«لَا يُمْسِكَنَّ أَحَدُكُمْ ذَكَرَهُ بِيَمِينِهِ وَهُوَ يَبُولُ، وَلَا يَتَمَسَّحْ مِنَ الْخَلَاءِ بِيَمِينِهِ، وَلَا يَتَنَفَّسْ فِي الْإِنَاءِ».
ណាពី ﷺ លោកបានបង្ហាញពីសុជីវធម៌មួយចំនួន ដោយលោកបានហាមមិនឱ្យបុរសកាន់លិង្គរបស់ខ្លួននឹងដៃស្តាំពេលបត់ជើងតូចនោះឡើយ ហើយក៏មិនត្រូវសម្អាតភាពកខ្វក់ពីគូថឬប្រដាប់ភេទដោយដៃស្តាំនោះដែរ ព្រោះដៃស្តាំត្រូវបានគេប្រើសម្រាប់កិច្ចការល្អៗ។ ម្យ៉ាងទៀត លោកក៏បានហាមឃាត់មិនឲ្យដកដង្ហើមទៅក្នុងសម្ភារៈដាក់ទឹកដែលគេផឹកនោះដែរ។
បញ្ជាក់ពីភាពឈានមុខគេរបស់សាសនាអ៊ីស្លាមចំពោះសុជីវធម៌ និងក្បួនខ្នាតអនាម័យ។
ចៀសវាងពីការប៉ះពាល់របស់ដែលកខ្វក់ ស្មោគគ្រោក ហើយប្រសិនបើចាំបាច់ត្រូវប៉ះពាល់ គឺត្រូវប្រើដៃឆ្វេង។
បង្ហាញពីភាពឧត្តុង្គឧត្តម និងឧត្តមភាពនៃដៃស្តាំលើសពីដៃឆ្វេង។
បង្ហាញពីភាពពេញលេញ គ្រប់ជ្រុងជ្រោយនៃច្បាប់បញ្ញត្តិឥស្លាម។
សហេស អាល់ពូខរី (1/ 42) (154).
សហេស មូស្លីម (1/ 225) (267).
បន្ថែមទៀត (4)
تيسير العلام شرح عمدة الأحكام.
للبسام (ص41).
تنبيه الأفهام شرح عمدة الأحكام.
لابن عثيمين (1/ 45).