Skip to content

“សុបិនល្អ គឺមកពីអល់ឡោះ។ ចំណែកឯសុបិនអាក្រក់ គឺមកពីស្ហៃតន។ ហេតុនេះ ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកឃើញសុបិនអាក្រក់ដែលធ្វើឱ្យគេខ្លាច ចូរឲ្យគេព្រួសទឹកមាត់តិចៗទៅខាងឆ្វេង និងចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់វា។ ពិតណាស់ វាមិនបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ”។

អំពី អាពូក៏តាហ្ទះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“សុបិនល្អ គឺមកពីអល់ឡោះ។ ចំណែកឯសុបិនអាក្រក់ គឺមកពីស្ហៃតន។ ហេតុនេះ ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកឃើញសុបិនអាក្រក់ដែលធ្វើឱ្យគេខ្លាច ចូរឲ្យគេព្រួសទឹកមាត់តិចៗទៅខាងឆ្វេង និងចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់វា។ ពិតណាស់ វាមិនបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ”។

«الرُّؤْيَا الصَّالِحَةُ مِنَ اللَّهِ، وَالحُلُمُ مِنَ الشَّيْطَانِ، فَإِذَا حَلَمَ أَحَدُكُمْ حُلُمًا يَخَافُهُ فَلْيَبْصُقْ عَنْ يَسَارِهِ، وَلْيَتَعَوَّذْ بِاللَّهِ مِنْ شَرِّهَا، فَإِنَّهَا لاَ تَضُرُّهُ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ សុបិនល្អដែលនាំឲ្យរីករាយ គឺមកពីអល់ឡោះ។ ចំណែកសុបិនអាក្រក់ដែលនាំឲ្យមានទុក្ខព្រួយ គឺមកពីស្ហៃតន។ ជនណាយល់សុបិនអាក្រក់ដែលធ្វើឱ្យគេខ្លាច ចូរឲ្យគេព្រួសទឹកមាត់តិចៗទៅខាងឆ្វេង និងចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់វា។ ពិតណាស់ វានឹងមិនអាចបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ ដោយសារអល់ឡោះបានធ្វើឱ្យអ្វីដែលបានលើកឡើងខាងលើជាមូលហេតុនៃការការពារពីរឿងមិនល្អដែលកើតចេញពីសុបិននោះ។

មេរៀនដែលទាញបានពីហាទីស្ហ

សុបិន ឬការយល់សប្តិ គឺសំដៅលើអ្វីដែលអ្នកគេងលក់បានឃើញក្នុងដំណេករបស់ខ្លួន។ ជាទូទៅ គេប្រើពាក្យ “الرؤيا” (សុបិនល្អ) សំដៅលើការសុបិនឃើញប្រការល្អ និងរឿងវិជ្ជមាន។ ចំណែកពាក្យ “الحلم” (សុបិនអាក្រក់) គេប្រើសំដៅលើការសុបិនឃើញប្រការមិនល្អ ឬរឿងអវិជ្ជមាន។ ហើយពាក្យទាំងពីរនេះ គេអាចប្រើជំនួសគ្នាបាន។

ការយល់សុបិនមានច្រើនប្រភេទ៖ ១. សុបិនល្អ៖ វាជាសុបិនពិត និងជាដំណឹងរីករាយពីអល់ឡោះដែលមនុស្សបានឃើញ ឬត្រូវបានគេបង្ហាញឲ្យមនុស្សបានឃើញ។ ២. គំនិតរវើរវាយ៖ ជាអ្វីដែលមនុស្សដិតក្នុងគំនិតនិងនិយាយជាមួយខ្លួនក្នុងពេលធម្មតា(មិនទាន់គេង)។ ៣. ជាការធ្វើឱ្យកើតទុក្ខ និងជាការបំភិតបំភ័យពីសំណាក់ស្ហៃតនដើម្បីធ្វើឱ្យកូនចៅអាហ្ទាំ(មនុស្សលោក)កើតទុក្ខ។

ប្រការដែលគប្បីធ្វើពេលយល់សុបិនល្អមានបីចំណុច៖ ១. ថ្លែងសរសើរអល់ឡោះចំពោះសុបិននោះ។ ២. ត្រូវរីករាយចំពោះសុបិននោះ។ ៣. ត្រូវប្រាប់សុបិននោះទៅកាន់អ្នកដែលខ្លួនស្រឡាញ់ ចូលចិត្ត ពុំមែនទៅកាន់អ្នកដែលខ្លួនស្អប់ មិនចូលចិត្តនោះទេ។

ប្រការដែលគប្បីធ្វើពេលយល់សុបិនអាក្រក់មានប្រាំចំណុច៖ ១. សុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់សុបិននោះ។ ២. សុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់ស្ហៃតន។ ៣. ត្រូវផ្លុំស្តោះទៅខាងឆ្វេងចំនួនបីដងនៅពេលភ្ញាក់ដឹងខ្លួន។ ៤. មិនត្រូវប្រាប់សុបិននោះទៅនរណាម្នាក់ឡើយ។ ៥. ប្រសិនបើចង់គេងវិញ ត្រូវប្រែខ្លួនទៅម្ខាងទៀត។ ពិតណាស់ សុបិនអាក្រក់នោះវាមិនអាចបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ។

ឯកសារយោង

សហេស អាល់ពូខរី (4/ 125) (3292).

សហេស មូស្លីម (4/ 1771) (2261).

បន្ថែមទៀត (12)

كنوز رياض الصالحين.

لمجموعة من الباحثين (11/ 190).

بهجة الناظرين.

لسليم الهلالي (2/ 125).

بهجة قلوب الأبرار.

لعبد الرحمن آل سعدي (ص149).

شرح رياض الصالحين.

لابن عثيمين (6/ 170).

منار القاري.

لحمزة محمد قاسم (1/ 44).

المنهاج شرح صحيح مسلم.

للنووي (15/ 18).