Skip to content

ណាពី ﷺ លោកតែងយកទឹកវូហ្ទុរៀងរាល់ពេលសឡាត

អំពី អាំរូ ពិន អាមៀរ អំពី អាណាស់ ពិន ម៉ាលិក បាននិយាយថា៖

ណាពី ﷺ លោកតែងយកទឹកវូហ្ទុរៀងរាល់ពេលសឡាត។ ខ្ញុំបានសួរថា៖ ចុះពួកអ្នកវិញ តើពួកអ្នកធ្វើដូចម្តេចដែរ? គាត់បានឆ្លើយថា៖ ការយកវូហ្ទុតែមួយដង គឺគ្រប់គ្រាន់ហើយដរាបណាគេមិនមានហាហ្ទាស(ដាច់វូហ្ទុ)។

كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَتَوَضَّأُ عِنْدَ كُلِّ صَلَاةٍ، قُلْتُ: كَيْفَ كُنْتُمْ تَصْنَعُونَ؟ قَالَ: يُجْزِئُ أَحَدَنَا الْوُضُوءُ مَا لَمْ يُحْدِثْ.

រាយការណ៍ដោយ អាល់ពូខរី
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកតែងយកទឹកវូហ្ទុរៀងរាល់ពេលសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)បើទោះបីជាលោកមិនដាច់ទឹកវូហ្ទុក៏ដោយ ព្រោះការធ្វើដូចនេះ គឺទទួលបានផលបុណ្យ និងល្អប្រសើរជាង។ ហើយគេក៏អនុញ្ញាតឲ្យសឡាតកាតព្វកិច្ចច្រើនពេលដោយទឹកវូហ្ទុតែមួយផងដែរ ដរាបណាគេមិនទាន់ដាច់ទឹកវូហ្ទុ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ទង្វើភាគច្រើនរបស់រ៉ស៊ូលុលឡោះ ﷺ គឺលោកយកវូហ្ទុរៀងរាល់ពេលសឡាត ព្រោះការធ្វើដូច្នោះ វាមានលក្ខណៈពេញលេញជាង។

ស៊ូណិតយកវូហ្ទុរៀងរាល់ពេលសឡាត។

អនុញ្ញាតឲ្យសឡាតកាតព្វកិច្ចច្រើនពេលដោយទឹកវូហ្ទុតែមួយ។

ឯកសារយោង

សហេស អាល់ពូខរី (1/ 53) (214).

បន្ថែមទៀត (2)

شرح ابن بطّال (1/321).

إرشاد الساري لشرح صحيح البخاري (1/ 285).