Skip to content

أبو حامد محمد بن محمد بن محمد الغزَّالي

الإسم

អាពូ ហាមីត មូហាំម៉ាត់ កូន មូហាំម៉ាត់ កូន មូហាំម៉ាត់ អាល់ហ្គោហ្គហ្សាលី

اسم الشهرة

អាពូ ហាមីត អាល់ហ្គោហ្សាលី

نبذة مختصرة

មូហាំម៉ាត់ កូន មូហាំម៉ាត់ កូន មូហាំម៉ាត់ អាត់តូស៊ី ដែលគេហៅលោកថា អាពូ ហាមីត អាល់ហ្គោហ្គហ្សាលី ដោយសង្កត់ធ្ងន់លើអក្សរ "ហ្សៃ"។ ឈ្មោះនេះត្រូវបានកត់ត្រាដោយអ្នកប្រាជ្ញ ដូចជា អ៊ិបនូអាសសាំអានី, អ៊ិបនូអាល់អាស៊ីរ, អាន់ណាវ៉ាវី, អ៊ិបនូខលកាន, អ៊ិបនូដាគីគ អាល់អ៊ីត, អាល់ហ្សាហាពី, អាល់ស៊ុបកី, អាល់សាខវ៉ី និង អាល់ម៊ុរតាទី អាល់ហ្សាពីទី ហើយនេះជាការទទួលស្គាល់ជាទូទៅទោះមានភាពខុសគ្នាខ្លះ។ លោកកើតនៅឆ្នាំ ៤៥០ ម.ស។ លោកជាអ្នកជំនាញអ៊ូស៊ូល (មូលដ្ឋានគ្រឹះច្បាប់ឥស្លាម) និងជាអ្នកច្បាប់សាសនាតាមនិកាយសាហ្វីអ៊ី។ លោកបាននិពន្ធស្នាដៃជាច្រើន រួមមាន "អៀហយ៉ា អ៊ូលូម អាល់ទីន", "អាល់-ម៊ូសតាសហ្វា ហ្វី អ៊ុូស៊ូល អាល់ហ្វិកហ៍" និងស្នាដៃផ្នែកច្បាប់ផ្សេងទៀត ដូចជា "អាល់វ៉ាជីហ្ស", "អាល់-វ៉ាស៊ីត" និង "អាល់ហ្ពាស៊ីត"។ លោកបានសិក្សាទស្សនវិជ្ជា ប៉ុន្តែក្រោយមកបានបោះបង់ និងប្រឆាំងនឹងវា។ បន្ទាប់មក លោកបានចូលទៅក្នុងវិស័យអ៊ិលម៉ុលកាឡាម ដោយស្ទាត់ជំនាញនូវគោលការណ៍ និងមូលដ្ឋានរបស់វា ប៉ុន្តែក្រោយមកបានបោះបង់វាដែរ បន្ទាប់ពីបានឃើញភាពខុសឆ្គង ភាពផ្ទុយស្រឡះ និងការជជែកវែកញែករបស់ មនុស្សនៅក្នុងវិស័យនេះ។ ក្នុងអំឡុងពេលដែលលោកប្រឆាំងនឹងទស្សនវិទូ លោកជាអ្នកជជែកខាងសាសនា ហើយត្រូវបានគេហៅថា "ហ៊ុចចាតុល-អ៊ីស្លាម" (ភស្តុតាងនៃសាសនអ៊ីស្លាម) ដោយសារលោកបានធ្វើឱ្យទស្សនវិទូនានាមិនអាចឆ្លើយតបបាន។ បន្ទាប់មក លោកបានដើរតាមផ្លូវរបស់ពួកហ្ពាតីនីយ៉ះ (និកាយអាថ៌កំបាំង) និងសិក្សាចំណេះដឹងរបស់ពួកគេ ប៉ុន្តែក្រោយមកលោកបានបោះបង់ និងបង្ហាញពីភាពខុសឆ្គងនៃជំនឿរបស់ពួកហ្ពាតីនីយ៉ះ ព្រមទាំងបានលាតត្រដាងភាពមិនសមហេតុផលរបស់ពួកគេ និងបានលាតត្រដាងពីរបៀបដែលពួកគេរៀបចំអត្ថបទ និងសេចក្តីសម្រេចផ្នែកច្បាប់សាសនា។ បន្ទាប់មក លោកបានទទួលយកលទ្ធិស៊ូហ្វី។ អ៊ិបនូសាឡាហ៍ បាននិយាយអំពីលោកថា៖ «អាពូ ហាមីត មានការនិយាយច្រើនអំពីលោក និងពីស្នាដៃរបស់លោក។ ចំពោះសៀវភៅទាំងនេះ (សំដៅលើសៀវភៅរបស់លោកដែលផ្ទុយនឹងការពិត) គេមិនគួរយកចិត្តទុកដាក់ឡើយ។ ចំពោះបុរសនោះផ្ទាល់ គេគួរស្ងៀម និងទុករឿងរបស់លោកលើអល់ឡោះជាអ្នកសម្រេច»។ អ៊ីម៉ាំ អាសហ្សាហាពី បាននិយាយថា៖ «បុរសនេះបាននិពន្ធសៀវភៅ ‘អាល់-តាហាហ្វ៊ុត’ ដើម្បីរិះគន់ទស្សនវិទូ និងបង្ហាញពីភាពខ្វះខាតរបស់ពួកគេ។ លោកបានយល់ស្របជាមួយពួកគេនៅក្នុងបញ្ហាមួយចំនួន ដោយគិតថាវាជាការពិត ឬស្របនឹងសាសនា ប៉ុន្តែលោកមិនមានចំណេះដឹងអំពីហាទីស ឬបទពិសោធន៍ជាមួយស៊ុណ្ណះព្យាការីដែលបដិសេធហេតុផលនោះទេ។ លោកចូលចិត្តអានសៀវភៅ ‘រសាអ៊ីល អៀហខ្វាន អាល់សាហ្វា’ ដែលវាជាជំងឺធ្ងន់ធ្ងរ ជាគ្រោះថ្នាក់ដ៏សាហាវ និងជាថ្នាំពុល។ បើមិនមែនដោយសារ អាពូ ហាមីត ជាអ្នកប្រាជ្ញឆ្លាតវៃ និងជាអ្នកស្មោះត្រង់ដ៏ល្អម្នាក់ទេ លោកប្រហែលជាមហន្តរាយ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នខ្លាំងចំពោះសៀវភៅទាំងនេះ ហើយរត់គេចជាមួយសាសនារបស់អ្នកពីការសង្ស័យរបស់អ្នកសម័យមុន បើមិនដូច្នេះទេ អ្នកនឹងធ្លាក់ក្នុងភាពស្រពេចស្រពិល»។ អាពូ ហ្ពាកើរ កូន អាល់អារ៉ាពី បាននិយាយថា៖ «លោកគ្រូរបស់យើង អាពូ ហាមីត បានលេបទស្សនវិទូទាំងនោះ ហើយចង់ក្អួតចេញ ប៉ុន្តែលោកមិនអាចធ្វើបាន»។ លោក អាល់ក៏ទី អ៊ីយ៉ាទ បាននិយាយថា៖ «លោកគ្រូ អាពូ ហាមីត ដែលជាអ្នកដែលមានរបាយការណ៍ដ៏គួរឱ្យភ័យខ្លាច និងសំណេរដ៏គួរឱ្យរន្ធត់។ លោកបានផុងខ្លួនជ្រុលនៅក្នុងផ្លូវនៃតាសាវវូហ្វ (សូហ្វី) ហើយបានលះបង់ទាំងស្រុងដើម្បីគាំទ្រលទ្ធិរបស់ពួកគេ ក្លាយជាអ្នកអំពាវនាវនៅក្នុងលិទ្ធ នេះ។ លោកបាននិពន្ធស្នាដៃដ៏ល្បីល្បាញរបស់លោក (អៀហយ៉ា) ដែលត្រូវបានគេរិះគន់នៅក្នុងបញ្ហាមួយចំនួន ហើយបានធ្វើឱ្យប្រជាជាតិម៉ូស្លីមមានការគិតមិនល្អអំពីលោក។ អល់ឡោះជាអ្នកដឹងច្បាស់បំផុតអំពីអាថ៌កំបាំង និងចេតនារបស់លោក។ បទបញ្ជារបស់ស៊ុលតង់ និងហ្វាត់វ៉ា (សេចក្តីសម្រេចផ្នែកច្បាប់សាសនា) របស់អ្នកច្បាប់បានចេញបញ្ជាឱ្យដុតសៀវភៅទាំងនេះ និងជៀសឆ្ងាយពីវា ហើយបទបញ្ជានោះត្រូវបានគេអនុវត្ត»។ អ្នកប្រាជ្ញ អ៊ីស្លាម អ៊ីបនុលចាវហ្ស៊ី បាននិយាយថា៖ «អាពូ ហាមីត បាននិពន្ធសៀវភៅ អៀហយ៉ា ដោយបំពេញវាដោយ ហាទីសអាល់ហ្ពាតីឡះ( ក្លែងក្លាយ) ដោយលោកមិនដឹងពីភាពដែលមិនត្រឹមត្រូវរបស់វា។ លោកបាននិយាយអំពី ‘កាស្ហ’ (ការបំផុសគំនិតលើរឿងមួយចំនួននៃអ្វីដែលមើលមិនឃើញ) និងបានបោះបង់ច្បាប់ហ្វីកោះ(ច្បាប់អ៊ីស្លាម)»។ លោកបានទទួលមរណភាពនៅឆ្នាំ ៥០៥ ម.ស។

المراجع

បន្ថែមទៀត (1)
الدر الثمين في أسماء المصنفين (ص 83)، تاريخ الإسلام (11/62)، سير أعلام النبلاء (19/ 322، 335، 343)، طبقات الشافعية الكبرى (6/191)، فتح المغيث (3/ 15)، ضبط الأعلام (ص144-150)، الأعلام للزركلي (7/22).