أبو بكر الصديق عبد الله بن أبي قحافة عثمان بن عامر القرشي التيمي
الإسم
អាពូហ្ពាកើរ អាសស៊ីតទីក អាប់ទុលឡោះ កូន អាពី កូហាហ្វះ អូស្មាន កូន អាមៀរ អាល់គូរ៉ស៊ី អាត់តៃមី
اسم الشهرة
អាពូហ្ពាកើរ អាសស៊ីតទីក ( សូមអល់ឡោះប្រទានការពេញចិត្តដល់ពួកលោក)
نبذة مختصرة
អាពូហ្ពាកើរ អាសស៊ីតទីក អាប់ទុលឡោះ កូន អាពី កូហាហ្វះ អូស្មាន កូន អាមៀរ អាល់គូរ៉ស៊ី អាត់តៃមី លោកជាខលីហ្វះ (អ្នកដឹកនាំស្នងតំណែង) របស់ព្យាការី (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) និងជាបុរសដំបូងគេដែលបានចូលកាន់សាសនាអ៊ីស្លាម។ លោកជាម្នាក់ក្នុងចំណោមអ្នកទាំង១០ ដែលត្រូវបានសន្យាថានឹងចូលឋានសួគ៌ និងជាសហាហ្ពាត់របស់ព្យាការីនៅក្នុងរូងភ្នំ។ លោកបានទទួលកិត្តិយសនៃការដែលលោកនៅជាមួយព្យាការី ហើយអល់ឡោះបានបញ្ចុះគម្ពីរគួរអានអំពីលោក ដែលនឹងត្រូវបានសូត្ររហូតដល់ថ្ងៃជំនុំជម្រះ។ ព្យាការី (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) បានរៀបការជាមួយកូនស្រីរបស់លោក។ លោកបានចូលរួមក្នុងសមរភូមិទាំងអស់ជាមួយព្យាការី។ លោកជាបុគ្គលដ៏អស្ចារ្យបំផុតនៃប្រជាជាតិនេះបន្ទាប់ពីព្យាការី។ លោកបានដឹកនាំការសឡាតធ្វើជាអ៊ីម៉ាំសម្រាប់ប្រជាជនក្នុងអំឡុងពេលព្យាការីមានជំងឺ ដែលជាអំឡុងពេលដែលព្យាការីបានទទួលមរណភាព។ ព្យាការីបានប្រសាសន៍អំពីលោកថា៖ «ក្នុងចំណោមមនុស្សទាំងឡាយ អាពូហ្ពាកើរ គឺជាអ្នកដែលខ្ញុំជឿជាក់បំផុតទាំងនៅក្នុងភាពជាសហាហ្ពាត់ និងទ្រព្យសម្បត្តិរបស់លោក។ ប្រសិនបើខ្ញុំត្រូវជ្រើសរើសមិត្តជិតស្និទ្ធម្នាក់ក្រៅពីម្ចាស់របស់ខ្ញុំ ខ្ញុំនឹងជ្រើសរើសអាពូហ្ពាកើរ ប៉ុន្តែអ្វីដែលយើងមានគឺភាពជាបងប្អូននៃអ៊ីស្លាម និងសេចក្តីស្រឡាញ់» (រាយការណ៍ដោយអ៊ីម៉ាំពូខរី)។ លោកបានទទួលមរណភាពនៅឆ្នាំ ១៣ នៃ ម.ស។