Skip to content

أحمد بن عبد الحليم بن عبد السلام بن تيمية

الإسم

អះម៉ាត់ កូន អាប់ទុលហាលីម កូន អាប់ទុសសាឡាម កូន តៃមីយ៉ះ

اسم الشهرة

អ៊ីបនូ តៃមីយ៉ះ

نبذة مختصرة

អះម៉ាត់ កូន អាប់ទុល ហាលីម កូន អាប់ទុស សាឡាម កូន តៃមីយ៉ះ អាល់ហារ៉នី ជាស៊ៃខុលអ៊ីស្លាម និងជាអ៊ីម៉ាំ ម៉ុជតាហ៊ីត (អ្នកប្រាជ្ញដែលធ្វើការវិនិច្ឆ័យច្បាប់ឯករាជ្យនិងជាអ្នកធ្វើកំណែទម្រង់)។ លោកកើតនៅឆ្នាំ ៦៦១ ម.ស ។ លោកជាអ្នកមានចំណេះដឹងជ្រៅជ្រះទាំងផ្នែកចំណេះដឹងក្បួនច្បាប់ និងផ្នែកហេតុផល (បញ្ញា) និងជាអ្នកមានភាពឆ្លាតវៃ និងរហ័សក្នុងការយល់។ លោកមិនចូលចិត្តឱ្យគេហៅថា តាគីយុតទីន (អ្នកប្រតិបត្តិសាសនាដ៏ស្មោះស្ម័គ្រ)ទេ ប៉ុន្តែលោកត្រូវបានគេស្គាល់ដោយឈ្មោះនេះ និងឈ្មោះ ស៊ៃខុលអ៊ីស្លាម។ អ្នកប្រាជ្ញ អ៊ីបនូ ដាគីគ អាល់អ៊ីត បាននិយាយអំពីលោកថា៖ «នៅពេលខ្ញុំជួបជាមួយ អ៊ីបនូតៃមីយ៉ះ ខ្ញុំបានឃើញបុរសម្នាក់ដែលចំណេះដឹងទាំងអស់ស្ថិតនៅចំពោះមុខលោក លោកអាចយកអ្វីដែលលោកចង់បាន និងទុកអ្វីដែលលោកមិនចង់បាន»។ អ្នកប្រាជ្ញហាឌីស អ៊ីបនូ ហាជើរ បាននិយាយថា៖ «លោកបានសិក្សាច្បាប់សាសនា និងក្លាយជាអ្នកជំនាញដែលលេចធ្លោឈានមុខគេ។ លោកជាអ្នកនិពន្ធ បង្រៀន និងផ្តល់ការវិនិច្ឆ័យច្បាប់សាសនា ឈានមុខគេនៅសម័យនោះ និងក្លាយជាមនុស្សអច្ឆរិយៈក្នុងការចងចាំរហ័ស ភាពរឹងមាំនៃគំនិត និងការពង្រីកចំណេះទាំងផ្នែកក្បួនច្បាប់ និងហេតុផល ព្រមទាំងចំណេះដឹងស៊ីជម្រៅអំពីគោលជំនឿរបស់សាឡាហ្វ (ជំនាន់ដើម) និងអ្នកជំនាន់ក្រោយ»។ លោកមានស្នាដៃជាច្រើន ដែលអ៊ីម៉ាំ អាល់ហ្ស៊ាហ៊ាពី បាននិយាយថា៖ «ស្នាដៃរបស់លោកអាចមានរហូតដល់ ៤,០០០ ក្បាល ឬច្រើនជាងនេះ»។ ស្នាដៃសំខាន់ៗរបស់លោករួមមាន៖ - " ទើរ តាអារ៉ុទ អាល់អឹកល៍ វ៉ាន់នឹកល៍" - " ម៉ីនហាជ អាសសុណ្ណះ អាន់ណាហ្ពាវីយ៉ះ" - "អាល់អ៊ីសតីក៏ម៉ះ" - "អាល់ជាវ៉ាប អាសស៏ហ៊េស លីម៉ាន់ ហ្ពាត់ដាល់ ទីន អាល់ម៉ាស៊េហ" - " ហ្ពាយ៉ាន តាល់ពីស អាល់ជះមីយ៉ះ" - "អ៊ីកទីទើក អាស់ស៊ីរ៉ត អាល់មូសតាកីម លីមូខឡើហ្វះ អោសហាពុលជាហ៊ីម" លោកទទួលមរណភាពនៅឆ្នាំ ៧២៨ ម.ស។

المراجع

បន្ថែមទៀត (1)
المعجم المختص بالمحدثين (ص: 25) معجم الشيوخ الكبير للذهبي (1/56) فوات الوفيات(1/74) ذيل التقييد (1/325) الأعلام للزركلي (1/144)