أبي بن كعب بن قيس بن عبيد الأنصاري
الإسم
អ៊ូពៃ កូន កាអាប់ កូន កៃស កូន អ៊ូពៃ អាល់អាន់សរី
اسم الشهرة
អ៊ូពៃ កូន កាអាប់ ( សូមអល់ឡោះប្រទានការពេញចិត្តដល់លោក)
نبذة مختصرة
អាពូ អាល់មុនហ្ស៊ីរ និង អាពូ អាត់តូហ្វៃល អ៊ូពៃ កូន កាអាប់ កូន កៃស កូន អ៊ូពៃ អាល់អាន់សរី អាល់ខហ្សរ៉ជី ជាសហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ ហើយក៏ជាអ្នកប្រាជ្ញម្នាក់នៅក្នុងចំណោមសហាហ្ពាត់។ លោក អ៊ូមើរ បាននិយាយថា៖ «អ៊ូពៃ ជាមេដឹកនាំនៃបណ្តាអ្នកមូស្លីម»។ ព្យាការីមូហាំម៉ាត់ (សូមឱ្យសន្តិភាព និងពរជ័យកើតមានដល់លោក) បានសួរលោកថា៖ «ឱ អាពូ អាល់មុនហ្ស៊ីរ តើអ្នកដឹងទេថាអាយ៉ាត់ (ខគម្ពីរគួរអាន) ណាមួយនៃគម្ពីរអល់ឡោះដែលអ្នកមាន ជាអាយ៉ាត់ដ៏អស្ចារ្យបំផុត?» គាត់ឆ្លើយថា៖ «អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងច្បាស់ជាង»។ ព្យាការីបានសួរម្តងទៀត៖ «ឱ អាពូ អាល់មុនហ្ស៊ីរ តើអ្នកដឹងទេថាអាយ៉ាត់ណាមួយនៃគម្ពីរអល់ឡោះដែលអ្នកមាន ជាអាយ៉ាត់ដ៏អស្ចារ្យបំផុត?» លោកឆ្លើយថា៖ « {الله لا إله إلا هو الحي القيوم} { អល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដផេ្សងពីទ្រង់ដែលរស់ជាអមតៈដែលជាអ្នកគ្រប់គ្រងឡើយ }»។ ព្យាការីបានវាយទៅលើទ្រូងលោក ហើយមានប្រសាសន៍ថា៖ «សូមឱ្យចំណេះដឹងជួយឱ្យអ្នកងាយស្រួល ឱ អាពូ អាល់មុនហ្ស៊ីរ»។ ព្យាការីក៏បាននិយាយទៀតថា «អល់ឡោះបានបញ្ជាឱ្យខ្ញុំសូត្រពាក្យខាងក្រោមទៅកាន់អ្នក៖ {لم يكن الذين كفروا من أهل الكتاب} {ពួកដែលគ្មានជំនឿនៃពួកអះលីគីតាប...} »។ លោកសួរថា៖«ទ្រង់បានហៅឈ្មោះខ្ញុំឬ »ព្យាការីឆ្លើយថា៖ «បាទ» ហើយលោកក៏យំ។ មានមតិផ្សេងៗគ្នាជាច្រើនអំពីឆ្នាំនៃមរណភាពរបស់លោក ខ្លះថាឆ្នាំ ១៩ ខ្លះថា ២០ និងខ្លះទៀតថា ៣២ ម.ស។