أحمد بن محمد بن حنبل الشيباني الإمام
الإسم
អះម៉ាត់ កូន ម៉ូហាំម៉ាត់ កូន ហាំហ្ពាលី អាស់សៃហ្ពានី
اسم الشهرة
អះម៉ាត់ កូន ហាំហ្ពាល
نبذة مختصرة
អាពូ អាប់ទុលឡោះ អះម៉ាត់ កូន ម៉ូហាំម៉ាត់ កូន ហាំហ្ពាលី អាស់សៃហ្ពានី ជាអ៊ីម៉ាំ និងជាម្នាក់ក្នុងចំណោមអ្នកដឹកនាំសាសនាអ៊ីស្លាមដ៏ល្បីល្បាញ។ លោកកើតនៅឆ្នាំ ១៦៤ ម.ស។ លោកគឺជាអ៊ីម៉ាមដ៏ល្បីល្បាញម្នាក់នៃសាសនាអ៊ីស្លាម ហើយសេចក្តីរាយការណ៍របស់លោកក៏ល្បីល្បាញជាច្រើនផងដែរ។ អ៊ីម៉ាំ អាស-ស្ហាហ្វីអ៊ី បាននិយាយអំពីលោកថា៖ «អះម៉ាត់ ជាអ៊ីម៉ាំក្នុងលក្ខណៈ ៨ យ៉ាង៖ អ៊ីម៉ាមផ្នែកហាទីស ផ្នែកច្បាប់សាសនា ផ្នែកភាសា ផ្នែកគម្ពីរគួរអាន ផ្នែកភាពប្រុងប្រយ័ត្នខាងសាសនា ផ្នែកមិនជាប់ជំពាក់ការលោភលន់ ផ្នែកភាពក្រីក្រ និងជាអ៊ីម៉ាំផ្នែកសុណ្ណះ»។ លោកមានជំហរដ៏រឹងមាំក្នុងពេលវិបត្តិ(វឹកវរ)អំពី «ការរចាត់ទុកគម្ពីរគួរអានជាម៉ាខ្លូក» ដែលបង្ហាញពីចំណេះដឹង និងភាពអត់ធ្មត់របស់លោក រហូតគេហៅលោកថា «អ៊ីម៉ាម អះលីសុណ្ណះ» (អ៊ីម៉ាំនៃអ្នកប្រតិបត្តិតាមសុណ្ណះ)។ ន័យនេះគឺថា លោកបានបង្ហាញសុណ្ណះនៅពេលដែលការបង្កើតថ្មី (ពិតអះ) កំពុងរីករាលដាល។ ន័យនេះអនុវត្តចំពោះអ្នកណាដែលត្រូវបានគេហៅថាជាអ៊ីម៉ាំសុណ្ណះ ផ្ទុយពីអ៊ីម៉ាំដែលបង្កើតថ្មី ដែលជាអ្នកបង្កើត និងនាំមកនូវការបង្កើតថ្មីនោះ។ ការសន្មត់សុណ្ណះទៅលើអ៊ីម៉ាំរបស់វា គឺជាការបង្ហាញ និងការផ្សព្វផ្សាយ ចំណែកការបង្កើតថ្មីសន្មតទៅលើអ៊ីម៉ាំរបស់វា គឺជាការបង្កើត និងច្នៃប្រឌិតថ្វី។ ស្នាដៃរបស់លោករួមមាន៖ - "អាល់មូសណាទ" (សៀវភៅហាទីស) - "អាល់ហ្ស៊ូសទ៍" (សៀវភៅស្តីពីការលះបង់) - "អាល់អាសរីហ្ពះ" (សៀវភៅស្តីពីការផឹក) - " រីសាឡះ ហ្វីលម៉ូសៀក សឡាទីហី" (សៀវភៅស្តីពីអ្នកដែលធ្វើការសឡាតខុស) - "អាល់រ៉ត អាលើ អាហ្សហ្ស៊ាណាទីកោះ វ៉ាល់ជះមីយ៉ះ" និងស្នាដៃជាច្រើនទៀត។ អ្នកដើរតាមរបស់លោកបានរាយការណ៍អំពីបញ្ហាច្បាប់ប្រមាណ ៦០,០០០ ពីលោក។ ម៉ាហ្ស៊ាប (និកាយផ្ទាល់ខ្លួន) របស់លោកមានភាពរឹងមាំទាំងផ្នែកមូលដ្ឋាន និងផ្នែកមែកធាង។ លោកទទួលមរណភាពនៅឆ្នាំ ២៤១ ម.ស។