តើការសច្ចាថា “មូហាំម៉ាត់ គឺជាអ្នកនាំសារ(រ៉សូល)របស់អល់ឡោះ” មានន័យយ៉ាងដូចម្តេច?
- الباب / الفصل
- قسم العقيدة
السؤال
សំណួរទី៦. តើការសច្ចាថា “មូហាំម៉ាត់ គឺជាអ្នកនាំសារ(រ៉សូល)របស់អល់ឡោះ” មានន័យយ៉ាងដូចម្តេច?
س6: ما معنى شهادة أنَّ محمدًا رسول الله؟
الجواب
ចម្លើយ. គឺមានន័យថា ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជូនលោកមកកាន់ពិភពទាំងអស់ ដើម្បីផ្តល់ដំណឹងរីករាយ និងព្រមានបន្លាច។
ហើយគេចាំបាច់ត្រូវតែ៖
១. គោរពតាមរាល់បទបញ្ជាទាំងឡាយរបស់លោក
២. ជឿជាក់ចំពោះដំណឹងទាំងឡាយដែលលោកបានប្រាប់
៣. មិនត្រូវប្រព្រឹត្តល្មើសចំពោះលោក
៤. ត្រូវគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ស្របទៅតាមច្បាប់បញ្ញត្តិរបស់លោក ពោលគឺត្រូវយកគំរូតាមលោក និងបោះបង់ចោលរាល់ការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ “អ្នកណាហើយប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺគេពិតជាបានប្រតិបត្តិតាមអល់ឡោះ”។ ទ្រង់បានមានបន្ទូលទៀតថា ៖
“ហើយគាត់(មូហាំម៉ាត់)ក៏មិននិយាយអ្វីតាមទំនើងចិត្ដ ដែរ។ តែវា(ពាក្យសំដីដែលគាត់និយាយ) គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវគេបើកបង្ហាញមកនោះឡើយ”។
(អាន់ណាច់ម៍ ៈ ៣-៤)
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលផងដែរថា៖
ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ (មូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់អ្នកណាដែលសង្ឃឹមថានឹងបានជួបអល់ឡោះ និងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះយ៉ាងច្រើន។
(អាល់់អះហ្សាប ៈ ២១)
ج:معناها: أن الله أرسله للعالمين بشيرًا ونذيرًا.
- ويجب:
- طاعته فيما أمر.
- تصديقه فيما أخبر.
- عدم معصيته.
- لا يعبد الله إلا بما شرع، وهو الاقتداء بالسنة وترك البدعة.
قال تَعَالَى:
﴿مَّن يُطِعِ ٱلرَّسُولَ فَقَدۡ أَطَاعَ ٱللَّهَۖ﴾
[النساء: 80]،
وقال سُبْحَانَهُ:
﴿وَمَا يَنطِقُ عَنِ ٱلۡهَوَىٰٓ 3
إِنۡ هُوَ إِلَّا وَحۡيٞ يُوحَىٰ 4﴾
[النجم: 3-4].
وقال جَلَّ وَعَلَا:
﴿لَّقَدۡ كَانَ لَكُمۡ فِي رَسُولِ ٱللَّهِ أُسۡوَةٌ حَسَنَةٞ لِّمَن كَانَ يَرۡجُواْ ٱللَّهَ وَٱلۡيَوۡمَ ٱلۡأٓخِرَ وَذَكَرَ ٱللَّهَ كَثِيرٗا﴾
[الأحزاب: 21].