Skip to content

“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លើកលែង(មិនយកទោសពៃរ៍)ពីប្រជាជាតិរបស់ខ្ញុំនូវអ្វីដែលគេគិតក្នុងចិត្ត ដរាបណាគេមិនទាន់បានប្រព្រឹត្ត ឬនិយាយចេញមក”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنهអំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លើកលែង(មិនយកទោសពៃរ៍)ពីប្រជាជាតិរបស់ខ្ញុំនូវអ្វីដែលគេគិតក្នុងចិត្ត ដរាបណាគេមិនទាន់បានប្រព្រឹត្ត ឬនិយាយចេញមក”។

«إِنَّ اللَّهَ تَجَاوَزَ عَنْ أُمَّتِي مَا حَدَّثَتْ بِهِ أَنْفُسَهَا، مَا لَمْ تَعْمَلْ أَوْ تَتَكَلَّمْ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនមូស្លីមមិនត្រូវបានគេយកទោសពៃរ៍ចំពោះគំនិតអាក្រក់ដែលគេបានគិតនោះឡើយ ដរាបណាគេមិនទាន់ប្រព្រឹត្ត ឬនិយាយវាចេញមកទេនោះ ដោយអល់ឡោះទ្រង់លើកលែងទោស និងអធ្យាស្រ័យឱ្យ។ ប្រជាជាតិរបស់ណាពីមូហាំម៉ាត់មិនត្រូវបានដាក់ទោសចំពោះអ្វីដែលនៅក្នុងចិត្ត ឬអ្វីដែលចូលមកក្នុងចិត្តរបស់ពួកគេឡើយ ដរាបណាវាមិនទាន់បានចាក់ឫសជ្រៅ និងស្រណុកចិត្តនឹងវានោះ។ ប៉ុន្តែប្រសិនបើវាបានចាក់ឫសយ៉ាងជ្រៅក្នុងចិត្តរបស់ពួកគេ ដូចជា ការអួតអាង ភាពពុតត្បុត ឬបានធ្វើសកម្មភាពដោយអវយវៈ ឬនិយាយចេញមកដោយពាក្យសំដី នោះគេនឹងត្រូវទទួលទោស។

មេរៀនដែលទាញបានពីហាទីស្ហ

អល់ឡោះទ្រង់លើកលែងទោស និងអត់ឱនឱ្យចំពោះគំនិត ការគិតមមៃក្នុងចិត្តរបស់មនុស្ស ដែលដែលកើតឡើងខ្លួនឯង និងឆ្លងកាត់ក្នុងគំនិត។

ចំពោះការលែងលះ ប្រសិនបើគេគ្រាន់តែគិតក្នុងចិត្ត ប៉ុន្តែមិនបាននិយាយ ឬសរសេរវាចេញមកទេនោះ វាមិនត្រូវបានចាត់ទុកថាជាការលែងលះទេ។

គំនិតក្នុងចិត្តមិនត្រូវបានដាក់ទោសនោះទេ មិនថាវាធំប៉ុណ្ណាឡើយ ដរាបណាវាមិនទាន់ចាក់ឫសនៅក្នុងចិត្ត និងមិនទាន់បានអនុវត្ត ឬនិយាយចេញមក។

ឋានៈធំធេងរបស់ប្រជាជាតិណាពីមូហាំម៉ាត់ ﷺ ដោយពួកគេមិនត្រូវបានគេយកទោសពៃរ៍ចំពោះគំនិតដែលគិតក្នុងចិត្តនោះឡើយ ខុសពីប្រជាជាតិមុនៗ។

ឯកសារយោង

សហេស អាល់ពូខរី (7/ 46) (5269).

សហេស មូស្លីម (1/ 116) (127).

បន្ថែមទៀត (10)

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (7/ 560).

فتح ذي الجلال والاكرام بشرح بلوغ المرام.

لابن عثيمين (5/ 46).

توضِيحُ الأحكَامِ مِن بُلوُغ المَرَام.

للبسام (5/ 502).

حاشية السندي على سنن ابن ماجه.

للسندي (6/ 157).

البدرُ التمام شرح بلوغ المرام.

للمغربي (8/ 49).