Skip to content

“ការប្រៀបធៀបរវាងអ្នកមានជំនឿនៅក្នុងការស្រឡាញ់ចំពោះគ្នា ការអាណិតអាសូរចំពោះគ្នា និងការការជួយគ្នាទៅវិញទៅមក គឺដូចជារាងកាយតែមួយ។ នៅពេលដែលសរីរាង្គណាមួយឈឺ រាងកាយទាំងមូលនឹងមានអារម្មណ៍ឈឺ ដោយមិនអាចដេក និងគ្រុនក្តៅ”។

អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ការប្រៀបធៀបរវាងអ្នកមានជំនឿនៅក្នុងការស្រឡាញ់ចំពោះគ្នា ការអាណិតអាសូរចំពោះគ្នា និងការការជួយគ្នាទៅវិញទៅមក គឺដូចជារាងកាយតែមួយ។ នៅពេលដែលសរីរាង្គណាមួយឈឺ រាងកាយទាំងមូលនឹងមានអារម្មណ៍ឈឺ ដោយមិនអាចដេក និងគ្រុនក្តៅ”។

«مَثَلُ الْمُؤْمِنِينَ فِي تَوَادِّهِمْ وَتَرَاحُمِهِمْ وَتَعَاطُفِهِمْ مَثَلُ الْجَسَدِ، إِذَا اشْتَكَى مِنْهُ عُضْوٌ تَدَاعَى لَهُ سَائِرُ الْجَسَدِ بِالسَّهَرِ وَالْحُمَّى».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ បានបង្ហាញថា ស្ថានភាពរបស់មូស្លីមចំពោះគ្នា ចាំបាច់ត្រូវតែចង់បាននូវសេចក្តីល្អ ក្តីមេត្តា ការជួយគ្នា និងការគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងមានការឈឺចាប់នៅពេលដែលមានគ្រោះថ្នាក់កើតឡើងចំពោះគេ ប្រៀបដូចជារាងកាយតែមួយ។ ប្រសិនបើសរីរាង្គណាមួយឈឺ រាងកាយទាំងមូលនឹងប្រតិកម្មដោយការអត់ងងុយមិនអាចលក់ និងគ្រុនក្តៅ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

គប្បីលើកតម្កើងសិទ្ធិទាំងឡាយរបស់អ្នកមូស្លីម និងជំរុញឱ្យមានការសហការគ្នា និងការប្រព្រឹត្តល្អចំពោះគ្នាទៅវិញទៅមក។

រវាងអ្នកមានជំនឿគប្បីមានក្តីស្រឡាញ់ និងការគាំទ្រចំពោះគ្នា។

ឯកសារយោង

សហេស អាល់ពូខរី (8/ 10) (6011).

សហេស មូស្លីម (4/ 1999) (2586).

បន្ថែមទៀត (9)

نزهة المتقين شرح رياض الصالحين.

مجموعة من الباحثين (1/ 246).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 317).

كنوز رياض الصالحين.

مجموعة من الباحثين (4/ 405).

تطريز رياض الصالحين.

لفيصل آل مبارك (ص173).

المعجم الوسيط (1/ 492).