Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពីទង្វើដែលមានឋានៈល្អជាងការបួស ការសឡាត និងការបរិច្ចាគទានដែរឬទេ”? ពួកគេបានឆ្លើយថា៖ ពិតណាស់ ច្បាស់ជាចង់។ លោកបានមានប្រសាសន៍ថា៖ “គឺការផ្សះផ្សាររវាងគូជម្លោះ ព្រោះការបែកបាក់ទំនាក់ទំនង គឺជាការបំផ្លាញសាសនា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាត់តៀរមីហ្ស៊ី
“មិនចាត់ទុកជាអ្នកផ្សារភ្ជាប់ចំណងសាច់សាលោហិតពេញលេញទេ អ្នកដែលផ្សារភ្ជាប់តែជាមួយអ្នកដែលផ្សារភ្ជាប់ជាមួយខ្លួននោះ។ ផ្ទុយទៅវិញ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដ គឺអ្នកដែលនៅពេលសាច់សាលោហិតរបស់គាត់កាត់ផ្ដាច់ទំនាក់ទំនងពីគាត់ គាត់(នៅតែ)ផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេដដែល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ និងមិនពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ៖ ទ្រង់ពេញចិត្ដចំពោះពួកអ្នកឲ្យគោរពសក្ការៈទៅចំពោះទ្រង់និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ ប្រកាន់ខ្ជាប់នូវខ្សែ(មាគ៌ា)របស់អល់ឡោះទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយទ្រង់មិនពេញចិត្ដចំពោះពួកអ្នកចំពោះការនិយាយពីនេះពីនោះ(ឥតប្រយោជន៍) ការសួរនាំច្រើន និងការខ្ជះខ្ជាយទ្រព្យសម្បត្ដិ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរអ្នកជួយបងប្អូនរបស់អ្នកដែលជាអ្នកបំពាន ឬជាអ្នកត្រូវគេបំពាន។ ពេលនោះ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំអាចជួយគាត់បានប្រសិនបើគាត់ត្រូវបានគេបំពាន។ ចុះបើគាត់ជាអ្នកដែលបំពានគេវិញ តើឲ្យខ្ញុំជួយគាត់យ៉ាងដូចមេ្ដច? លោកបានឆ្លើយថា៖ “គឺអ្នកត្រូវរារាំង ឬហាមឃាត់គាត់ពីការបំពាន។ នោះហើយជាការជួយគាត់នោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី