Skip to content

ពិតណាស់ នៅពេលដែលណាពី ﷺ សឡាត លោកញែកដៃទាំងពីររបស់លោកចេញពីគ្នា រហូតដល់ឃើញពណ៌សនៃក្លៀករបស់លោក។

អំពី អាប់ទុលឡោះ ពិន ម៉ាលិក អ៊ិពនូ ពូហៃណះ رضي الله عنه ថា៖

ពិតណាស់ នៅពេលដែលណាពី ﷺ សឡាត លោកញែកដៃទាំងពីររបស់លោកចេញពីគ្នា រហូតដល់ឃើញពណ៌សនៃក្លៀករបស់លោក។

أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ إِذَا صَلَّى فَرَّجَ بَيْنَ يَدَيْهِ حَتَّى يَبْدُوَ بَيَاضُ إِبْطَيْهِ.

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

កាលណាណាពី ﷺ លោកស៊ូជោត គឺលោកញែកដៃទាំងពីរចេញពីគ្នា ដោយលោកញែកដៃម្ខាងៗចេញពីដងខ្លួន ប្រៀបដូចត្រដាងស្លាប រហូតដល់គេមើលឃើញពណ៌ស្បែកក្លៀករបស់លោក។ នេះគឺជាការបញ្ជាក់អំពីការដាក់ដៃឱ្យឆ្ងាយពីចំហៀងនៃដងខ្លួននៅពេលស៊ូជោត។

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតស៊ូជោតក្នុងលក្ខណៈបែបនេះ ពោលគឺញែកដៃឱ្យឆ្ងាយចេញពីដងខ្លួន។

ចំពោះម៉ាក់មុម ប្រសិនបើការធ្វើដូចនេះធ្វើឱ្យរំខានដល់អ្នកដែលសឡាតក្បែរ គឺមិនតម្រូវឱ្យគេធ្វើបែបនោះឡើយ។

ការញែកដៃឆ្ងាយពីដងខ្លួនក្នុងពេលស៊ូជោតមានបុព្វហេតុ និងផលប្រយោជន៍ជាច្រើនដូចជា បង្ហាញពីភាពស្វាហាប់ និងហ្មត់ចត់នៅក្នុងការសឡាត ព្រោះនៅពេលដែលគេផ្អែកលើសរីរាង្គទាំងអស់នៃការក្រាបស៊ូជោត នោះសរីរាង្គនីមួយៗនឹងទទួលបានសិទ្ធិរបស់ខ្លួនក្នុងការគោរពសក្ការៈ។ មានអ្នកផ្សេងទៀតនិយាយថា៖ បុព្វហេតុ ក្នុងរឿងនេះ គឺជាការបង្ហាញយ៉ាងច្បាស់អំពីការបន្ទាបខ្លួន និងជួយឱ្យការដាក់ថ្ងាសនិងច្រមុះទៅនឹងដីកាន់តែងាយស្រួល ហើយក៏ដើម្បីឱ្យសរីរាង្គនីមួយៗមានលក្ខណៈផ្ទាល់ខ្លួន និងដោយឡែកពីគ្នាផងដែរ។

ឯកសារយោង

សហេស អាល់ពូខរី (1/ 87) (390).

សហេស មូស្លីម (1/ 356) (495).

បន្ថែមទៀត (6)

تيسير العلام شرح عمدة الأحكام.

للبسام (ص162).

تنبيه الأفهام شرح عمدة الأحكام.

لابن عثيمين (2/ 207).

الإلمام بشرح عمدة الأحكام.

لإسماعيل الأنصاري (1/ 134).