“ចូរម្នាក់ៗនៃពួកអ្នកកុំទាន់ស្លាប់ លើកលែងតែគេគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់”។
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ បានមានប្រសាសន៍មុនពេលលោកទទួលមរណៈភាពបីថ្ងៃថា៖
“ចូរម្នាក់ៗនៃពួកអ្នកកុំទាន់ស្លាប់ លើកលែងតែគេគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់”។
«لَا يَمُوتَنَّ أَحَدُكُمْ إِلَّا وَهُوَ يُحْسِنُ بِاللهِ الظَّنَّ».
ណាពី ﷺ លោកបានជំរុញអ្នកមូស្លីមថា ចូរកុំស្លាប់ លើកលែងតែក្នុងនាមជាអ្នកដែលគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់ដោយត្រូវមានក្តីសង្ឃឹមខ្ពស់នៅពេលជិតស្លាប់ថា អល់ឡោះជាម្ចាស់នឹងមានក្តីមេត្តាករុណាចំពោះគេ និងអភ័យទោសឲ្យគេ ព្រោះថា ការបារម្ភខ្លាច ទាមទារឲ្យមនុស្សកែលម្អទង្វើរបស់គេ ហើយខណៈពេលនេះ មិនមែនជាពេលវេលាសម្រាប់ការធ្វើល្អឡើយ។ ដូច្នេះ អ្វីដែលគប្បីពង្រឹងនៅក្នុងពេលនោះ គឺ ទាមទារឲ្យគេមានក្តីសង្ឃឹមច្រើនជាង។
ការយកចិត្តទុកដាក់របស់ណាពី ﷺ ក្នុងការណែនាំប្រជាជាតិរបស់លោក និងបង្ហាញពីក្តីមេត្តាករុណាដ៏ធំធេងរបស់លោកចំពោះពួកគេក្នុងគ្រប់កាលៈទេសៈ សូម្បីក្នុងពេលដែលលោកមានជំងឺត្រូវស្លាប់ ក៏លោកនៅតែផ្តល់ដំបូន្មានដល់ប្រជាជាតិរបស់លោក និងចង្អុលបង្ហាញពួកគេទៅកាន់ផ្លូវដែលនាំឲ្យទទួលបាននូវសុវត្ថិភាព។
អាត់តៃពី បាននិយាយថា៖ ចូរសាងអំពើល្អឥឡូវនេះដើម្បីឲ្យពួកអ្នកមានការគិតល្អចំពោះអល់ឡោះនៅពេលស្លាប់ ព្រោះអ្នកដែលធ្វើអំពើអាក្រក់មុនពេលស្លាប់នឹងគិតអាក្រក់នៅពេលស្លាប់។
ស្ថានភាពដែលល្អបំផុតសម្រាប់ខ្ញុំបម្រើអល់ឡោះ គឺការធ្វើឲ្យមានតុល្យភាពរវាងក្តីសង្ឃឹមនិងការបារម្ភខ្លាច ហើយនិងគ្របដណ្តប់ដោយសេចក្តីស្រឡាញ់។ ពិតណាស់ សេចក្តីស្រឡាញ់ គឺជាយានជំនិះ ក្តីសង្ឃឹម គឺជាអ្នកនាំផ្លូវ និងការបារម្ភខ្លាច គឺជាអ្នកបើកបរ។ ហើយអល់ឡោះគឺជាអ្នកដែលនាំទៅដល់គោលដៅដោយព្រះគុណនិងភាពសប្បុរសរបស់ទ្រង់។
ចំពោះអ្នកដែលនៅក្បែរអ្នកជិតស្លាប់គប្បីឲ្យជននោះមានក្តីសង្ឃឹម និងគិតល្អចំពោះអល់ឡោះជាម្ចាស់។ ពិតណាស់ ក្នុងហាទីស្ហនេះ ណាពី ﷺ បានមានប្រសាសន៍អំពីរឿងនេះត្រឹមបីថ្ងៃប៉ុណ្ណោះមុនពេលលោកទទួលមរណៈភាព។
សហេស មូស្លីម (4/ 2205) (2877).
បន្ថែមទៀត (6)
شرح رياض الصالحين.
لابن عثيمين (3/ 333).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 509).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 398).
បានដកស្រង់ក្នុងសៀវភៅ
6 សៀវភៅបន្ថែមទៀត (6)
- الخطب المنبريةموسوعة الخطب المنبرية (القسم الثالث)«لَا يَمُوتَنَّ أَحَدُكُمْ إِلَّا وَهُوَ يُحْسِنُ بِاللهِ الظَّنَّ»
- قاموس الكبائرموسوعة الكبائر - المجموعة الثالثة«لَا يَمُوتَنَّ أَحَدُكُمْ إِلَّا وَهُوَ يُحْسِنُ بِاللَّهِ الظَّنَّ» [43].
- مجموعة زاد التربية الإسلامية (2)1«لَا يَمُوتَنَّ أَحَدُكُمْ إِلاَّ وَهُوَ يُحْسِنُ الظَّنَّ بالله».
- مشروع منهاج زادكزادك 1 طالب«لَا يَمُوتَنَّ أَحَدُكُمْ إِلَّا وَهُوَ يُحْسِنُ الظَّنَّ بِاللهِ تعالى»
- نبراس طالب (3)نبراس طالب 3«لَا يَمُوتَنَّ أَحَدُكُمْ إِلَّا وَهُوَ يُحْسِنُ الظَّنَّ بِاللهِ تعالى»
- نبراس طالب (3)نبراس طالب 3«لَا يَمُوتَنَّ أَحَدُكُمْ إِلَّا وَهُوَ يُحْسِنُ الظَّنَّ بِاللهِ عزوجل»