“ក្នុងចំណោមពួកអ្នក ជនណាភ្ញាក់នៅពេលព្រឹកដោយមានភាពសុខសាន្តក្នុងខ្លួន មានសុខសន្ដិភាព មានអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនោះ គឺហាក់ដូចជារូបគេមានអ្វីៗទាំងអស់នៅក្នុងលោកិយ”។
អំពី អ៊ូពៃទិលឡះ ពិន មៀហសន់ អាល់អាន់សរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ក្នុងចំណោមពួកអ្នក ជនណាភ្ញាក់នៅពេលព្រឹកដោយមានភាពសុខសាន្តក្នុងខ្លួន មានសុខសន្ដិភាព មានអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនោះ គឺហាក់ដូចជារូបគេមានអ្វីៗទាំងអស់នៅក្នុងលោកិយ”។
«مَنْ أَصْبَحَ مِنْكُمْ مُعَافى فِي جَسَدِهِ، آمِنًا فِي سِرْبِهِ، عِنْدَهُ قُوتُ يَوْمِهِ، فَكَأَنَّمَا حِيزَتْ لَهُ الدُّنْيَا».
ណាពី ﷺ លោកបានប្រាប់ថា៖ ឱអ្នកមូស្លីមទាំងឡាយ! ជនណាក្នុងចំណោមពួកអ្នកដែលភ្ញាក់ឡើងនាពេលព្រឹកដោយមានសុខភាពល្អ គ្មានជំងឺដង្កាត់ផ្សេងៗនៅក្នុងខ្លួន មានសុវត្ថិភាពសម្រាប់ខ្លួនឯង គ្រួសារ និងការធ្វើដំណើរដោយមិនមានការភ័យខ្លាច ហើយមានអាហារហូបចុកគ្រប់គ្រាន់សម្រាប់ថ្ងៃនោះពីប្រភពដែលស្របច្បាប់(ហាឡាល់) គឺរូបគេហាក់ដូចជាត្រូវបានផ្តល់ឲ្យនូវលោកិយទាំងមូលអ៊ីចឹង។
បញ្ជាក់ពីតម្រូវការចាំបាច់របស់មនុស្សចំពោះសុខភាពល្អ សន្តិភាព និងអាហារ។
ចាំបាច់លើមនុស្សត្រូវថ្លែងសរសើរនិងថ្លែងអំណរគុណអល់ឡោះជាម្ចាស់ចំពោះឧបការគុណទាំងនេះ។
លើកទឹកចិត្តឱ្យមនុស្សមានភាពស្កប់ស្កល់ និងលះបង់ក្នុងលោកិយ។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 167) (2346).
ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (5/ 253) (4141).
បន្ថែមទៀត (4)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 570).
التنوير شرح الجامع الصغير.
لمحمد الصنعاني (10/ 110).