Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

7 នៃ 839 កាត

លុបតម្រង
នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ ទទួលមរណភាព លោកមិនបានបន្សល់ទុកនូវមួយទៀរហាំ ឬមួយទីណើរ ឬទាសាទាសី ឬក៏អ្វីមួយនោះឡើយ លើកលែងតែសេះទេសពណ៌សរបស់លោក អាវុធ ហើយនិងដីមួយកន្លែងដែលលោកដាក់វាជាទ្រព្យបរិច្ចាគប៉ុណ្ណោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ក្នុងចំណោមពួកអ្នក ជនណាភ្ញាក់នៅពេលព្រឹកដោយមានភាពសុខសាន្តក្នុងខ្លួន មានសុខសន្ដិភាព មានអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនោះ គឺហាក់ដូចជារូបគេមានអ្វីៗទាំងអស់នៅក្នុងលោកិយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
តាំងពីមកដល់ក្រុងម៉ាទីណះមក ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារធ្វើពីស្រូវបាឡេបានឆ្អែតចំនួនបីយប់ជាប់ៗគ្នាឡើយ រហូតដល់លោកទទួលមរណភាព។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
នៅពេលដែលអាយ៉ាត់នេះបានបញ្ចុះមក៖ ﴿ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ﴾ [سورة التكاثر(8)] (ក្រោយមក ពួកអ្នកពិតជានឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណទាំងឡាយ)។ អាសហ្ស៊ូពៃរ៍ បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើឧបការគុណអ្វីដែលពួកយើងនឹងត្រូវគេសួរអំពីវានោះ? នៅពេលដែលយើងមានតែរបស់ខ្មៅទាំងពីរ គឺផ្លែល្មើ និងទឹកនោះ? លោកបានឆ្លើយថា៖ “ត្រូវដឹងថា វានឹងកើតឡើង”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“ការបោះបង់ក្តីប្រាថ្នាចំពោះលោកិយនេះ នោះអល់ឡោះជាម្ចាស់នឹងស្រលាញ់មកចំពោះអ្នក។ ហើយបោះបង់ក្តីប្រាថ្នាចំពោះរបស់ដែលមនុស្សមាន នោះមនុស្សនឹងស្រលាញ់អ្នក”។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហហាសាន់ រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ និងអ្នកផ្សេងទៀត តាមរយៈបណ្តាញអ្នករាយការណ៍ល្អ(សាណាត់ហាសាន់)
“លោកិយ គឺជាគុកសម្រាប់អ្នកមានជំនឿ ហើយជាឋានសួគ៌សម្រាប់អ្នកគ្មានជំនឿ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារបានឆ្អែតពីរពេលក្នុងមួយថ្ងៃឡើយ លើកលែងតែអាហារមួយពេលក្នុងចំណោមនោះ គឺផ្លែល្មើ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម