Skip to content

“ចូរពួកអ្នកថែរក្សាគម្ពីរគួរអាននេះ(សូត្រវាឲ្យបានខ្ជាប់ខ្ជួន)។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃទ្រង់! វាពិតជាងាយរត់ចេញពីពួកអ្នកជាងសត្វអូដ្ឋដែលចង់ចេញពីខ្សែចំណងរបស់វាទៅទៀត”។

អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ចូរពួកអ្នកថែរក្សាគម្ពីរគួរអាននេះ(សូត្រវាឲ្យបានខ្ជាប់ខ្ជួន)។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃទ្រង់! វាពិតជាងាយរត់ចេញពីពួកអ្នកជាងសត្វអូដ្ឋដែលចង់ចេញពីខ្សែចំណងរបស់វាទៅទៀត”។

«تَعَاهَدُوا هَذَا الْقُرْآنَ، فَوَالَّذِي نَفْسُ مُحَمَّدٍ بِيَدِهِ لَهُوَ أَشَدُّ تَفَلُّتًا مِنَ الْإِبِلِ فِي عُقُلِهَا».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបង្គាប់ប្រើឲ្យថែរក្សាគម្ពីរគួរអានឲ្យបានល្អតាមរយៈការសូត្រវាឲ្យបានខ្ជាប់ខ្ជួនដើម្បីកុំឲ្យភ្លេចទៅវិញក្រោយពីគេបានទន្ទេញវាចាំនៅក្នុងទ្រូងរួច។ លោកបានសង្កត់ធ្ងន់លើបញ្ហានេះដោយលោកបានស្បថនឹងអល់ឡោះថា ជាការពិតណាស់ គម្ពីរគួរអាន គឺងាយនឹងភ្លេចទៅវិញបំផុតជាងសត្វអូដ្ឋដែលគេចងទៅទៀត។ ប្រសិនបើមនុស្សចងវា នោះវានឹងនៅជាមួយរូបគេ។ តែប្រសិនបើគេលែងវា នោះវានឹងទៅបាត់។

មេរៀនដែលទាញបានពីហាទីស្ហ

ប្រសិនបើអ្នកដែលទន្ទេញគម្ពីរគួរអានចាំព្យាយាមសូត្រវាឲ្យបានខ្ជាប់ខ្ជួនម្តងហើយម្តងទៀត នោះរូបគេមិនភ្លេចវាឡើយ។ បើមិនដូច្នោះទេ រូបគេនឹងភ្លេចវាជាមិនខាន។

ក្នុងចំណោមផលប្រយោជន៍នៃការសូត្រគម្ពីរគួរអានបានខ្ជាប់ខ្ជួន គឺការទទួលបាននូវផលបុណ្យ និងការលើកឋានៈនាថ្ងៃបរលោក។

ឯកសារយោង

សហេស មូស្លីម (1/ 545) (791).

បន្ថែមទៀត (7)

بهجة الناظرين شرح رياض الصالحين.

تأليف سليم الهلالي (2/ 231).

رياض الصالحين من كلام سيد المرسلين (ص299) (1002).

شرح رياض الصالحين.

للشيخ محمد بن صالح العثيمين (4/ 657).

كنوز رياض الصالحين.

لمجموعة من الباحثين (13/ 5).