Skip to content

“(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវា”។

អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវា”។

«يقالُ لصاحبِ القرآن: اقرَأ وارتَقِ، ورتِّل كما كُنْتَ ترتِّل في الدُنيا، فإن منزِلَكَ عندَ آخرِ آية تقرؤها».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់
ហាទីស្ហហាសាន់
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅថ្ងៃបរលោកនឹងមានគេនិយាយទៅកាន់អ្នកដែលសូត្រគម្ពីរគួរអាន អ្នកដែលអនុវត្តតាមអ្វីដែលមានចែងនៅក្នុងវា ព្រមទាំងប្រកាន់ខ្ជាប់ខ្ជួននឹងការសូត្រនិងទន្ទេញវានៅពេលដែលរូបគេចូលឋានសួគ៌ថា៖ ចូរអ្នកសូត្រគម្ពីរគួរអាន និងបង្កើនឋានៈក្នុងឋានសួគ៌តាមរយៈការសូត្រគម្ពីរនេះចុះ។ ហើយចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយនូវការសូត្រមួយដែលល្អ និងមានភាពនឹងនរ ពីព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវានេះហើយ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ការតបស្នងគឺអាស្រ័យលើបរិមាណ និងគុណភាពនៃទង្វើ។

ជំរុញលើការសូត្រគម្ពីរគួរអានដោយសូត្រឲ្យបានល្អ ទន្ទេញ ត្រឹះរិះពិចារណាពីអត្ថន័យរបស់វា ព្រមទាំងអនុវត្តតាមអ្វីដែលមានចែងនៅក្នុងវា។

ឋានសួគ៌ គឺមានឋានៈ និងលំដាប់ជាច្រើន ហើយជនគួរអាននឹងទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់ជាងគេនៅក្នុងឋានសួគ៌នោះ។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (2/ 592) (1464).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (5/ 35) (2914).

មុសណាត់អះម៉ាត់ (11/ 403) (6799).

អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាន់ណាសាអ៊ី (7/ 272) (8002).

បន្ថែមទៀត (3)

معالم السنن (1/290).

تحفة الأحوذي (8/187).

عون المعبود وحاشية ابن القيم (4/ 237).