“នៅពេលដែលទឹកមានបរិមាណស្មើនឹងពីរកុលឡះ វាមិនកើតមានភាពកខ្វក់ឡើយ”។
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ មានគេសួររ៉ស៊ូលុលឡោះ ﷺ អំពីទឹកដែលសត្វមានចង្កូមនិងសត្វសាហាវផឹក។ ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា៖
“នៅពេលដែលទឹកមានបរិមាណស្មើនឹងពីរកុលឡះ វាមិនកើតមានភាពកខ្វក់ឡើយ”។
«إِذَا كَانَ الْمَاءُ قُلَّتَيْنِ لَمْ يَحْمِلِ الْخَبَثَ».
មានគេសួរណាពី ﷺ អំពីច្បាប់ទាក់ទងនឹងភាពជ្រះស្អាតនៃទឹកដែលសត្វពាហនៈ និងសត្វសាហាវបានផឹក។ ពេលនោះ ណាពី ﷺ បានឆ្លើយថា៖ ប្រសិនបើទឹកមានបរិមាណស្មើនឹងពីរពាងធំ ដែលស្មើនឹង ២១០ លីត្រ វាគឺជាទឹកច្រើនដែលមិនក្លាយជាកខ្វក់ឡើយ លុះត្រាតែលក្ខណៈមួយក្នុងចំណោមលក្ខណៈទាំងបីរបស់វា គឺពណ៌ រសជាតិ ឬក្លិន ត្រូវបានប្រែប្រួលដោយសារភាពកខ្វក់។
ទឹកប្រែជាកខ្វក់នៅពេលដែលលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងបីរបស់វាត្រូវបានប្រែប្រួលដោយសារភាពកខ្វក់ គឺពណ៌ រសជាតិ ឬក្លិនរបស់វា។ ហាទីស្ហនេះត្រូវបានលើកឡើងដោយយោងទៅតាមករណីភាគច្រើន មិនមែនដើម្បីកំណត់ន័យជាក់លាក់ឡើយ។
សាសនវិទូអ៊ីស្លាមបានឯកភាពគ្នាថា ប្រសិនបើទឹកត្រូវបានប្រែប្រួលដោយភាពកខ្វក់ វានឹងក្លាយជាទឹកកខ្វក់ ទោះជាទឹកនោះតិចឬច្រើនក៏ដោយ។
ស៊ូណាន់ អាពូទើវូទ (1/ 46) (63).
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (1/ 109) (67).
ស៊ូណាន់ អាន់ណាសាអ៊ី (1/ 46) (52).
ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (1/ 324) (517).
មុសណាត់អះម៉ាត់ (8/ 211) (4605).
បន្ថែមទៀត (6)
توضيح الأحكام.
للبسام (1/ 121).
فتح ذي الجلال والإكرام بشرح بلوغ المرام.
لابن عثيمين (1/ 67).
منحة العلام.
لعبد الله الفوزان (1/ 35).