أسامة بن زيد بن حارثة الكلبي
الإسم
អ៊ូសាម៉ះ កូន ហ្សេត កូន ហារីសះ អាល់កាល់ពី
اسم الشهرة
អ៊ូសាម៉ះ កូន ហ្សេត កូន ហារីសះ ( សូមអល់ឡោះប្រទានការពេញចិត្តដល់លោកទាំងពីរ)
نبذة مختصرة
អ៊ូសាម៉ះ កូន ហ្សេត កូន ហារីសះ កូន ស៊ារ៉ហ៊ីល កូន អាប់ទុល អ៊ូហ្ស៊ា កូន អ៊ីមរី អាល់កៃស អាល់កាល់ពី ជាសហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ ជាទាសករដែលត្រូវបានដោះលែង និងជាមេដឹកនាំដ៏អស្ចារ្យម្នាក់។ លោកជាទីស្រឡាញ់របស់ព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) ជាកូនប្រុសនៃទីស្រឡាញ់របស់លោក និងទាសករដែលត្រូវបានដោះលែងរបស់លោក។ ព្យាការីបានតែងតាំងលោកឱ្យដឹកនាំកងទ័ពមួយដើម្បីវាយលុកតំបន់ស៊ីរី។ ក្នុងនោះក៏លោក អ៊ូម៉ើរ និងសហាហ្ពាត់ជាន់ខ្ពស់ជាច្រើនទៀតផងដែរ។ ប៉ុន្តែកងទ័ពនេះមិនទាន់បានចេញទៅសមរភូមិផង ព្យការីមូហាំម៉ាត់ក៏បានទទូលមរណៈភាព។ បន្ទាប់មក អាពូហ្ពាកើរ អាសស៊ីតទីក បានបញ្ជូនកងទ័ពនេះភ្លាម។ វាត្រូវបានបញ្ជាក់ពី អ៊ូសាម៉ះ ថាព្យាការីមូហាំម៉ាត់ធ្លាប់យកលោក និង អាល់ហាសាន់ មកអង្គុយ ហើយនិយាយថា៖ « ឱ អល់ឡោះ ខ្ញុំស្រឡាញ់ពួកគេទាំងពីរ ដូច្នេះ សូមទ្រង់ស្រឡាញ់ពួកគេផង»។ លោកទទួលមរណភាពនៅឆ្នាំ ៥៤ ម.ស។