Skip to content

“ចូរពួកអ្នកចៀសវាងពីទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់អំពីវា។ ហេតុនេះ ជនណាដែលបានប្រព្រឹត្ត ចូរឲ្យគេបិទបាំងដោយវាំងននរបស់អល់ឡោះ ហើយចូរឲ្យគេសារភាពកំហុសទៅចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ ជនណាហើយដែលលាតត្រដាងបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួនមកកាន់យើង យើងនឹងអនុវត្តចំពោះជននោះទៅតាមច្បាប់ដែលមានចែងក្នុងគម្ពីររបស់អល់ឡោះ”។

អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានក្រោកឈរឡើងបន្ទាប់ពីបានគប់ អាល់អាសឡាមី ហើយលោកបានមានប្រសាសន៍ថា៖

“ចូរពួកអ្នកចៀសវាងពីទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់អំពីវា។ ហេតុនេះ ជនណាដែលបានប្រព្រឹត្ត ចូរឲ្យគេបិទបាំងដោយវាំងននរបស់អល់ឡោះ ហើយចូរឲ្យគេសារភាពកំហុសទៅចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ ជនណាហើយដែលលាតត្រដាងបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួនមកកាន់យើង យើងនឹងអនុវត្តចំពោះជននោះទៅតាមច្បាប់ដែលមានចែងក្នុងគម្ពីររបស់អល់ឡោះ”។

«اجْتَنِبُوا ‌هَذِهِ ‌الْقَاذُورَةَ الَّتِي نَهَى اللَّهُ عَنْهَا فَمَنْ أَلَمَّ فَلْيَسْتَتِرْ بِسِتْرِ اللَّهِ وَلْيُتُبْ إِلَى اللَّهِ، فَإِنَّهُ مَنْ يُبْدِ لْنَا صَفْحَتَهُ نُقِمْ عَلَيْهِ كِتَابَ اللَّهِ عز وجل».

រាយការណ៍ដោយ អាល់ហាគិម និងអាល់ពៃហាគី
ហាទីស្ហសហេស
ពន្យល់

អ៊ិពនូអ៊ូមើរ رضي الله عنهما បានប្រាប់ថា ក្រោយពេលដែលណាពី ﷺ លោកបានគប់ ម៉ាអ៊ិស ពិន ម៉ាលិក អាល់អាសឡាមី رضي الله عنه ជាការអនុវត្តច្បាប់ជនដែលប្រព្រឹត្តហ្ស៊ីណារួចមក ណាពី ﷺ លោកបានក្រោកឡើងថ្លែងសុន្ទរកថាទៅកាន់មនុស្សលោក ហើយលោកបានមានប្រសាសន៍ថា៖ ចូរពួកអ្នកចៀសវាងពីទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះ និងអំពើផ្សេងទៀត ដែលត្រូវបានចាត់ទុកថាជាអំពើអាក្រក់ និងស្មោកគ្រោក ដោយអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់អំពីវា។ ជនណាហើយដែលបានប្រព្រឹត្តទង្វើទាំងនេះ ចាំបាច់លើរូបគេត្រូវធ្វើនូវរឿងពីរ៖ ទីមួយ៖ ត្រូវបិទបាំងទង្វើនោះ ខណៈដែលអល់ឡោះបិទបាំងវា ហើយមិនត្រូវប្រាប់អ្នកដទៃនូវអំពើល្មើសដែលខ្លួនបានប្រព្រឹត្តនោះឡើយ។ ទីពីរ៖ ត្រូវរួសរាន់សារភាពកំហុស(តាវហ្ពាត់)ទៅចំពោះអល់ឡោះជាម្ចាស់ ហើយមិនត្រូវបន្តប្រព្រឹត្តអំពើនោះទៀតឡើយ។ ហើយជនណាដែលលាតត្រដាងអំពើអាក្រក់របស់ខ្លួនមកកាន់យើង យើងនឹងអនុវត្តទោសជននោះទៅតាមច្បាប់ដូចដែលមានចែងក្នុងគម្ពីររបស់អល់ឡោះជាម្ចាស់ចំពោះបទល្មើសនោះ។

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញឲ្យអ្នកដែលប្រព្រឹត្តបាបកម្មត្រូវលាក់បាំងអំពើល្មើសដែលខ្លួនបានប្រព្រឹត្តនោះ(កុំបង្ហាញប្រាប់អ្នកដទៃ) ហើយត្រូវសារភាពកំហុសទៅកាន់អល់ឡោះជាម្ចាស់ពីបាបកម្មនោះ។

បទឧក្រិដ្ឋទាំងឡាយ កាលបើធ្លាក់ក្នុងដៃថ្នាក់ដឹកនាំហើយ គឺចាំបាច់ត្រូវអនុវត្តទៅតាមច្បាប់ដែលបានកំណត់។

ចាំបាច់ត្រូវចៀសវាងពីអំពើល្មើសទាំងឡាយ និងត្រូវសារភាពកំហុស(តាវហ្ពាត់)ពីអំពើល្មើសនោះ។

ឯកសារយោង

អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាល់ពៃហាគី (8/ 572).

បន្ថែមទៀត (8)

المستدرك على الصحيحين للحاكم (4/ 272) (7615).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (8/ 435).

فتح ذي الجلال والاكرام بشرح بلوغ المرام.

لابن عثيمين (5/ 370).

توضِيحُ الأحكَامِ مِن بُلوُغ المَرَام.

للبسام (6/ 249).

شرح الزرقاني على موطأ الإمام مالك (4/ 235).