Skip to content

“ចូរកុំឲ្យការខ្លាចមនុស្សលោករារាំងអ្នកណាម្នាក់នៃពួកអ្នកមិនឲ្យនិយាយការពិតនៅពេលដែលរូបគេបានឃើញ ឬបានដឹង”។

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه អំពីណាពី ﷺ ពិតណាស់លោកបានមានប្រសាសន៍ថា៖

“ចូរកុំឲ្យការខ្លាចមនុស្សលោករារាំងអ្នកណាម្នាក់នៃពួកអ្នកមិនឲ្យនិយាយការពិតនៅពេលដែលរូបគេបានឃើញ ឬបានដឹង”។

«لَا يَمْنَعَنَّ رَجُلًا مِنْكُمْ مَخَافَةُ النَّاسِ أَنْ يَتَكَلَّمَ بِالْحَقِّ إِذَا رَآهُ أَوْ عَلِمَهُ».

រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានថ្លែងសុន្ទរកថាទៅកាន់សហាហ្ពាត់របស់លោក ហើយក្នុងចំណោមអ្វីដែលលោកបានផ្តាំផ្ញើពួកគេនោះ គឺមិនត្រូវឲ្យការភ័យខ្លាច ឬអំណាចរបស់មនុស្សលោករារាំងជនមូស្លីមមិនឲ្យនិយាយការពិត ឬអនុវត្តវានៅពេលដែលរូបគេបានឃើញ ឬបានដឹងនោះឡើយ។

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញឲ្យបង្ហាញការពិត និងមិនត្រូវលាក់បាំងវាដោយខ្លាចមនុស្សលោកនោះឡើយ។

ការនិយាយពាក្យពិត គឺត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌នៅក្នុងវិធីសាស្ត្រនិយាយរបស់ខ្លួន ហើយត្រូវមានគតិបណ្ឌិត និងមានការណែនាំដោយល្អ។

ចាំបាច់ត្រូវហាមឃាត់ពីប្រការអាក្រក់ និងត្រូវផ្តល់អាទិភាពលើសិទ្ធិរបស់អល់ឡោះ លើសពីផលប្រយោជន៍របស់មនុស្សដែលប្រឆាំងជាមួយទ្រង់។

ឯកសារយោង

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 53) (2191).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (5/ 141) (4007).

មុសណាត់អះម៉ាត់ (17/ 490) (11403).