Skip to content

“គ្មានមូស្លីមពីរនាក់ជួបគ្នា ហើយចាប់ដៃគ្នា លើកលែងតែពួកគេទាំងពីរត្រូវបានគេអភ័យទោសឲ្យមុនពេលដែលពួកគេបែកគ្នា”។

អំពី អាល់ហ្ពារ៉ក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“គ្មានមូស្លីមពីរនាក់ជួបគ្នា ហើយចាប់ដៃគ្នា លើកលែងតែពួកគេទាំងពីរត្រូវបានគេអភ័យទោសឲ្យមុនពេលដែលពួកគេបែកគ្នា”។

«مَا مِنْ مُسْلِمَيْنِ يَلْتَقِيَانِ فَيَتَصَافَحَانِ إِلَّا غُفِرَ لَهُمَا قَبْلَ أَنْ يَفْتَرِقَا».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហសហេសដោយការប្រមូលផ្តុំសេចក្តីរាយការណ៍ជាច្រើនមកបញ្ជាក់
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅពេលជនមូស្លីមពីរនាក់ជួបគ្នាតាមផ្លូវ ឬកន្លែងណាមួយ ហើយមានម្នាក់ឲ្យសាឡាមទៅម្នាក់ទៀតដោយការចាប់ដៃគ្នា នោះគេនឹងអភ័យទោសឲ្យពួកគេទាំងពីរមុនពេលដែលពួកគេបែកគ្នា ឬលែងដៃគ្នា។

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតចាប់ដៃនៅពេលជួបគ្នា និងជំរុញឲ្យអនុវត្តវា។

អាល់មូណាវី បាននិយាយថា៖ ស៊ុណ្ណះមួយនេះនឹងមិនទាន់បានពេញលេញឡើយ លុះត្រាតែគេចាប់ដៃស្តាំនឹងដៃស្តាំ ប្រសិនបើគ្មានមូលហេតុដែលរារាំងការធ្វើបែបនោះ។

ជំរុញឱ្យផ្សព្វផ្សាយសាឡាម និងបញ្ជាក់ពីផលបុណ្យដ៏ធំធេងនៃការចាប់ដៃគ្នារវាងអ្នកមូស្លីម។

ការចាប់ដៃគ្នាដែលគេហាមឃាត់ គឺមិនចូលក្នុងហាទីស្ហនេះនោះឡើយ ដូចជាការចាប់ដៃស្ត្រីដែលអាចរៀបការនឹងគ្នាបាន(មិនមែនជាម៉ះរ៉ម)។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (7/ 502) (5212).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 447) (2727).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (4/ 654) (3703).

មុសណាត់អះម៉ាត់ (30/ 517) (18547).

បន្ថែមទៀត (4)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 152).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 680).