Skip to content

ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានសក់វែងនិងស្លៀកពាក់ពណ៌ក្រហមសង្ហាជាងអ្នកនាំសារ ﷺឡើយ

អំពី អាល់ហ្ពារ៉ក رضي الله عنه បាននិយាយថា៖

ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានសក់វែងនិងស្លៀកពាក់ពណ៌ក្រហមសង្ហាជាងអ្នកនាំសារ ﷺឡើយ។ លោកមានសក់វែងដល់ស្មារបស់លោក ហើយចម្ងាយរវាងស្មាទាំងពីររបស់លោកទូលាយ។ លោកមានកម្ពស់មធ្យម មិនខ្ពស់ពេក ឬទាបពេកដែរ។

مَا رَأَيْتُ مِنْ ذِي لِمَّةٍ أَحْسَنَ فِي حُلَّةٍ حَمْرَاءَ مِنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، شَعْرُهُ يَضْرِبُ مَنْكِبَيْهِ، بَعِيدَ مَا بَيْنَ الْمَنْكِبَيْنِ، لَيْسَ بِالطَّوِيلِ وَلَا بِالْقَصِيرِ.

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

អាល់ពើរ៉ក رضي الله عنه បានពិពណ៌នាអំពីរូបសម្បត្តិរបស់ណាពី ﷺ នៅក្នុងហាទីស្ហនេះជាមួយនឹងការពណ៌នាដែលបង្ហាញពីភាពស្រស់ស្អាតនិងភាពសង្ហារបស់លោក។ គាត់បាននិយាយថា៖ គាត់មិនដែលឃើញនរណាម្នាក់ដែលមានសក់ដល់ស្មា ហើយពាក់សម្លៀកបំពាក់ពណ៌ក្រហមដែលសង្ហាជាងអ្នកនាំសាររបស់អល់ឡោះ ﷺ ឡើយ។ បន្ទាប់មក គាត់បានអំពីរូបរាងរបស់លោកមួយចំនួន ពោលគឺចំងាយរវាងស្មាទាំងពីររបស់លោកគឺធំទូលាយ ហើយគ្មានពិការភាពអ្វីឡើយ។ កម្ពស់របស់លោកល្មម គឺមិនខ្ពស់ពេក ឬទាបពេកឡើយ។

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់អំពីលក្ខណៈសម្បត្តិខាងក្រៅដ៏ស្រស់បំព្រងមួយចំនួនរបស់ណាពី ﷺ ដូចជា មានសក់ក្រាសល្អ ទ្រូងធំទូលាយ កម្ពស់ល្មម និងផ្សេងៗទៀត។

សេចក្តីស្រឡាញ់របស់សហហ្ពាត់ចំពោះអ្នកនាំសារ ﷺ បានធ្វើឱ្យពួគគេនិទានរឿង និងរៀបរាប់ប្រាប់បន្តទៅកាន់អ្នកដែលមកក្រោយពួកគេ អំពីលក្ខណៈសម្បត្តិ និងសីលធម៌របស់លោក។

ឯកសារយោង

សហេស អាល់ពូខរី (4/ 188) (3551).

សហេស មូស្លីម (4/ 1818) (2337).

បន្ថែមទៀត (2)

تيسير العلام شرح عمدة الأحكام.

لعبد الله البسام (ص730).