“នៅពេលដែលអ្នកស៊ូជោត ចូរដាក់បាតដៃទាំងពីររបស់អ្នក ហើយលើកកែងដៃទាំងពីររបស់អ្នក”។
អំពី អាល់ហ្ពារ៉ក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“នៅពេលដែលអ្នកស៊ូជោត ចូរដាក់បាតដៃទាំងពីររបស់អ្នក ហើយលើកកែងដៃទាំងពីររបស់អ្នក”។
«إِذَا سَجَدْتَ، فَضَعْ كَفَّيْكَ وَارْفَعْ مِرْفَقَيْكَ».
ណាពី ﷺ លោកបានពន្យល់អំពីរបៀបដាក់ដៃពេលក្រាបស៊ូជោតក្នុងពេលសឡាត គឺត្រូវដាក់បាតដៃទាំងពីរជាប់នឹងដីដោយលាម្រាមដៃទៅទិសគីបឡាត់ ហើយត្រូវលើកកែងដៃឱ្យផុតពីដី និងញែកវាចេញពីចំហៀងខ្លួន។
ចាំបាច់លើអ្នកសឡាតត្រូវដាក់បាតដៃទាំងពីរលើដី ហើយបាតដៃទាំងពីរ គឺជាផ្នែកមួយនៃអវយវៈស៊ូជោតទាំងប្រាំពីរ។
ស៊ូណិតលើកដើមដៃឲ្យខ្ពស់ផុតពីដី ហើយជៀសវាងការដាក់វាផ្តេកទៅនឹងដីដូចសត្វសណ្តូកជើង។
បង្គាប់ប្រើឲ្យបង្ហាញពីភាពឧស្សាហ៍ព្យាយាម កម្លាំង និងឆន្ទៈក្នុងការគោរពសក្ការៈ។
នៅពេលអ្នកសឡាតប្រើអវយវៈទាំងអស់នោះសម្រាប់ក្រាបស៊ូជោត នោះអវយវៈនីមួយៗនឹងទទួលបានផលរបស់ខ្លួនពីការគោរពសក្ការៈ។
សហេស មូស្លីម (1/ 356) (494).
បន្ថែមទៀត (6)
سبل السلام شرح بلوغ المرام.
لمحمد الصنعاني (1/ 273).
توضيح الأحكام مِن بلوغ المرام.
لعبد الله البسام (2/ 235).
تيسير العلام شرح عمدة الأحكام.
لعبد الله البسام (ص162).