Skip to content

អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍អំពីពួកអាន់សរថា៖ “គ្មានអ្នកណាស្រឡាញ់ពួកគេឡើយ លើកលែងតែអ្នកដែលមានជំនឿ ហើយក៏គ្មានអ្នកណាស្អប់ពួកគេដែរ លើកលែងតែជនពុតត្បុត។ ជនណាហើយស្រឡាញ់ពួកគេ នោះអល់ឡោះនឹងស្រឡាញ់ជននោះ។ ហើយជនណាដែលស្អប់ពួកគេ អល់ឡោះក៏នឹងស្អប់ជននោះដែរ”។

អំពី អាល់ហ្ពារ៉ក رضي الله عنه

អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍អំពីពួកអាន់សរថា៖ “គ្មានអ្នកណាស្រឡាញ់ពួកគេឡើយ លើកលែងតែអ្នកដែលមានជំនឿ ហើយក៏គ្មានអ្នកណាស្អប់ពួកគេដែរ លើកលែងតែជនពុតត្បុត។ ជនណាហើយស្រឡាញ់ពួកគេ នោះអល់ឡោះនឹងស្រឡាញ់ជននោះ។ ហើយជនណាដែលស្អប់ពួកគេ អល់ឡោះក៏នឹងស្អប់ជននោះដែរ”។

عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَنَّهُ قَالَ فِي الْأَنْصَارِ: «لَا يُحِبُّهُمْ إِلَّا مُؤْمِنٌ، وَلَا يُبْغِضُهُمْ إِلَّا مُنَافِقٌ، مَنْ أَحَبَّهُمْ أَحَبَّهُ اللهُ وَمَنْ أَبْغَضَهُمْ أَبْغَضَهُ اللهُ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ការស្រឡាញ់ពួកអាន់សរ គឺជាសញ្ញាដែលបង្ហាញពីភាពពេញលេញនៃសេចក្តីជំនឿ។ នោះក៏ព្រោះតែពួកគេ គឺជាអ្នកដែលឈានមុខគេក្នុងការជួយដល់សាសនាអ៊ីស្លាម និងណាពី ﷺ ព្រមទាំងខិតខំប្រឹងប្រែងក្នុងការផ្តល់ជម្រកដល់អ្នកឥស្លាម ហើយពួកគេបានលះបង់ទាំងទ្រព្យសម្បត្តិ និងជីវិតរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ។ ម្យ៉ាងវិញទៀត ការស្អប់ពួកគេ គឺជាសញ្ញានៃភាពពុតត្បុត(មូណាហ្វិក)។ បន្ទាប់មក ណាពី ﷺ លោកបានបញ្ជាក់ថា ជនណាហើយស្រឡាញ់ពួកអាន់សរ នោះអល់ឡោះជាម្ចាស់នឹងស្រឡាញ់ជននោះ។ ហើយជនណាដែលស្អប់ពួកគេ អល់ឡោះជាម្ចាស់ក៏នឹងស្អប់ជននោះដែរ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ពីឧត្តមភាពយ៉ាងធំធេងរបស់ពួកអាន់សរ ដោយការស្រឡាញ់ពួកគេ គឺជាសញ្ញានៃភាពមានជំនឿ និងរួចផុតពីភាពពុតត្បុត។

ការស្រឡាញ់អ្នកដែលគាំពារសាសនារបស់អល់ឡោះ និងជួយគាំទ្រដល់ពួកគេ គឺជាមូលហេតុដែលនាំឲ្យអល់ឡោះស្រឡាញ់រូបគេ។

ឧត្តមភាពនៃអ្នកដែលបានចូលអ៊ីស្លាមមុនគេ។

ឯកសារយោង

សហេស អាល់ពូខរី (5/ 32) (3783).

សហេស មូស្លីម (1/ 85) (75).

បន្ថែមទៀត (9)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 447).

تطريز رياض الصالحين.

لفيصل آل مبارك (ص257).

كنوز رياض الصالحين.

لمجموعة من الباحثين (6/ 258).

شرح النووي على مسلم (2/ 63).

نزهة المتقين شرح رياض الصالحين.

مجموعة من الباحثين (1/ 350).