តើទំនួលខុសត្រូវ(អាម៉ាណះ)មានប៉ុន្មានប្រភេទ និងមានរូបភាពបែបណាខ្លះ?
- الباب / الفصل
- قسم الأخلاق
السؤال
س٦: ما أنواع الأمانة وصورها؟
សំណួរទី៦. តើទំនួលខុសត្រូវ(អាម៉ាណះ)មានប៉ុន្មានប្រភេទ និងមានរូបភាពបែបណាខ្លះ?
الجواب
ج:١. أمانة في حفظ حقوق الله تَعَالَى.
صورها: الأمانة في أداء العبادات من الصلاة، والزكاة، والصيام، والحج، وغيرها مما افترض الله علينا.
- أمانة في حفظ حقوق الخلق:
- من حفظ أعراض الناس.
- وأموالهم.
- ودمائهم.
- وأسرارهم، وجميع ما ائتمنك عليه الناس.
قال تَعَالَى في ذِكر صِفات المفلحين:
﴿وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ﴾
[المؤمنون: ٨].
ចម្លើយ. សុជីវធម៌ក្នុងការទទួលទានអាហារមានដូចជា៖
១. ទំនួលខុសត្រូវ(អាម៉ាណះ) ក្នុងការថែរក្សាសិទ្ធិទាំងឡាយរបស់អល់ឡោះជាម្ចាស់។
រូបភាពរបស់វា៖ ទំនួលខុសត្រូវក្នុងការបំពេញនូវកិច្ចសក្ការៈបូជាចំពោះអល់ឡោះជាម្ចាស់ ដូចជាប្រតិបត្តិសឡាត ការបរិច្ចាគហ្សាកាត់ ការកាន់អំណត់បួស និងការធ្វើធម្មយាត្រាហាជ្ជី ក៏ដូចជាប្រការផ្សេងៗទៀតដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់ជាកាតព្វកិច្ចមកលើពួកយើង។
២. ទំនួលខុសត្រូវ(អាម៉ាណះ)ក្នុងការថែរក្សាសិទ្ធិទាំងឡាយរបស់ភាវៈរបស់ទ្រង់(ម៉ាខ្លូក)។
រូបភាពរបស់វា៖ មានដូចជា ការថែរក្សាកិត្តិយសរបស់មនុស្សលោក។
ការថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេ។
ការថែរក្សាអាយុជីវិតរបស់ពួកគេ។
ការថែរក្សារឿងអាថ៌កំបាំងរបស់ពួកគេ និងរាល់ប្រការទាំងអស់ដែលមនុស្សបានផ្តល់ទំនុកចិត្តលើអ្នក។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីលក្ខណៈសម្បត្តិរបស់អ្នកដែលទទួលជោគជ័យថា៖
ហើយនិងបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់ និងការសន្យារបស់ពួកគេ។
(អាល់មុមីនូន ៈ ១-២)