ចូរអានហាទីស្ហ “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីរគួរអាន...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។
- الباب / الفصل
- قسم الحديث
السؤال
س١٤: أكمل حديث: «من قرأ حرفًا من كتاب الله...»، واذكر بعض فوائده.
សំណួរទី១៤. ចូរអានហាទីស្ហ “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីរគួរអាន...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។
الجواب
ج:عن عبدِ الله بن مسعودٍ رضي الله عنه: أنَّ النبي صلى الله عليه وسلم، قال:
«مَن قرأ حرفًا من كتاب الله فله به حسنة، والحسنة بعشر أمثالها، لا أقول: ألف لام ميم حرف، وَلَكِنْ ألفٌ حرفٌ، ولامٌ حرفٌ، وميمٌ حرفٌ»
رواه الترمذي.
بعض فوائد الحديث:
- فضل تلاوة القرآن.
- وأن بكل حرف تقرؤه لك به حسنات.
*******
ចម្លើយ. អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ رضي الله عنه បានរាយការណ៍ថា៖ ជាការពិតណាស់ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីរគួរអាន គាត់នឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅជាដប់។ ខ្ញុំមិនសំដៅថា “អាលីហ្វ ឡាម មីម” ជាតួអក្សរតែមួយនោះទេ ផ្ទុយទៅវិញ “អាលីហ្វ” គឺជាតួអក្សរមួយ “ឡាម” គឺជាតួអក្សរមួយ ហើយ”មីម” គឺជាតួអក្សរមួយ”។
រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី។
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ៖
១. ឧត្តមភាពនៃការសូត្រគម្ពីរគួរអាន។
២. រាល់តួអក្សរដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន គឺអ្នកទទួលបានផលបុណ្យយ៉ាងច្រើន។