Skip to content

តើភាពពុតត្បុត(នីហ្វាក)ជាអ្វី? វាមានប៉ុន្មានប្រភេទ?

الباب / الفصل
قسم العقيدة

السؤال

សំណួរទី២២. តើភាពពុតត្បុត(នីហ្វាក)ជាអ្វី? វាមានប៉ុន្មានប្រភេទ?

س٢٢: ما هو النفاق وأنواعه؟

الجواب

ចម្លើយ. សុជីវធម៌ក្នុងការទទួលទានអាហារមានដូចជា៖

១. ភាពពុតត្បុតកម្រិតធ្ងន់(នីហ្វាកធំ)៖ គឺការលាក់ទុកនូវភាពគ្មានជំនឿ ហើយស្តែងចេញឲ្យគេឃើញនូវភាពមានជំនឿ។

ជនប្រភេទនេះ នឹងត្រូវរបូតចេញពីសាសនាអ៊ីស្លាម ហើយវាស្ថិតក្នុងចំណោមភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖

"ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះនឹងស្ថិតនៅក្នុងបាតក្រោមបង្អស់នៃឋាននរក ហើយអ្នក(មូហាំម៉ាត់)នឹងមិនឃើញអ្នកណាម្នាក់ជួយពួកគេឡើយ”។

(អាន់នីសាក ៈ ៤៨)

២. ភាពពុតត្បុតកម្រិតស្រាល(នីហ្វាកតូច)៖

ដូចជា ការភូតកុហក ការមិនបំពេញតាមការសន្យា និងការបោកប្រាស់ ឬក្បត់ទំនុកចិត្ត។

វាមិនធ្វើឲ្យជនប្រភេទនេះរបូតចេញពីសាសនាអ៊ីស្លាមឡើយ តែវាស្ថិតក្នុងចំណោមទង្វើបាបកម្ម និងធ្វើឲ្យអ្នកដែលប្រព្រឹត្តមានការប្រឈមនឹងទណ្ឌកម្មពីអល់ឡោះ។

រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

" លក្ខណៈសំគាល់ពួកពុតត្បុតមានបីគឺ នៅពេលគាត់និយាយគាត់កុហក នៅពេលគាត់សន្យាគាត់មិនធ្វើតាមការសន្យា និងនៅពេលដែលត្រូវគេទុកចិត្ដគាត់ គាត់ក៏បោកប្រាស់"។

រាយការណ៏ដោយ អាល់ពូខរី និងមូស្លីម

ج:1. النفاق الأكبر: وهو إبطان الكفر وإظهار الإيمان.

ويُخرِجُ من الإسلام وهو من الكفر الأكبر.

قال تَعَالَى:

﴿إِنَّ ٱلۡمُنَٰفِقِينَ فِي ٱلدَّرۡكِ ٱلۡأَسۡفَلِ مِنَ ٱلنَّارِ وَلَن تَجِدَ لَهُمۡ نَصِيرًا﴾

[النساء: ١٤٥].

  1. النفاق الأصغر:

مثل: الكذب، وإخلاف الوعد، وخيانة الأمانة.

ولا يُخرج من الإسلام، وهو من الذنوب، وصاحبه معرَّض للعذاب.

قال رسول الله صلى الله عليه وسلم:

«آية المنافق ثلاث: إذا حدث كذب، وإذا وعد أخلف، وإذا اؤتمن خان»

رواه البخاري ومسلم.