Skip to content

តើតាវហេទ(ឯកទេពនិយមចំពោះអល់ឡោះជាម្ចាស់)មានប៉ុន្មានប្រភេទ?

الباب / الفصل
قسم العقيدة

السؤال

សំណួរទី១០. តើតាវហេទ(ឯកទេពនិយមចំពោះអល់ឡោះជាម្ចាស់)មានប៉ុន្មានប្រភេទ?

س10: ما أنواع التوحيد؟

الجواب

ចម្លើយ. តាវហេទត្រូវបានបែងចែកទៅជាបីប្រភេទគឺ៖ ១. តាវហេទ រូពូពីយ៉ះ (ឯកទេពនិយមចំពោះការបង្កើត)៖ គឺការមានជំនឿថា អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកត្រួតត្រា និងជាអ្នកចាត់ចែង(អ្វីៗទាំងអស់ក្នុងចក្រវាឡ) ដោយពុំមានដៃគូណាមួយរួមជាមួយនឹងទ្រង់ឡើយ។

២. តាវហេទ អ៊ូលូហ៊ីយ៉ះ (ឯកទេពនិយមចំពោះការគោរពសក្ការៈ)៖ គឺការទទួលយកអល់ឡោះជាម្ចាស់តែមួយគត់ក្នុងការគោរពសក្ការៈ ពោលគឺត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងជាដាច់ខាត។

៣. តាវហេទ អាល់អាស្មាក វ៉ាសស៊ីហ្វាត (ឯកទេពនិយមចំពោះព្រះនាម និងលក្ខណៈរបស់ទ្រង់)៖ គឺត្រូវមានជំនឿចំពោះបណ្តាព្រះនាម និងលក្ខណៈ(ស៊ីហ្វាត)ទាំងឡាយណាដែលមានភស្តុតាងបញ្ជាក់នៅក្នុងគម្ពីរគួរអាននិងស៊ុណ្ណះ(លំអានរបស់ព្យាការី) ដោយមិនមានការប្រៀបធៀប ប្រៀបប្រដូច ឬក៏បដិសេធឡើយ។

ភស្តុតាងដែលបញ្ជាក់ពីតាវហេទទាំងបីប្រភេទនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖

ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់ និងអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមានឈ្មោះដូចទ្រង់នោះ?

(ម៉ើរយ៉ាំ ៈ ៦៥)

ج:1. توحيد الربوبية: وهو الإيمان بأن الله هو الخالق الرازق المالك المدبر، وحده لا شريك له.

  1. توحيد الألوهية: وهو إفراد الله بالعبادة، فلا يعبد أحد إلا الله تَعَالَى.
  2. توحيد الأسماء والصفات: وهو الإيمان بالأسماء والصفات لله تَعَالَى الواردة في الكتاب والسنة، من دون تمثيل، ولا تشبيه، ولا تعطيل، ولا تكييف.

ودليل أنواع التوحيد الثلاثة:

قوله تَعَالَى:

﴿رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا فَٱعۡبُدۡهُ وَٱصۡطَبِرۡ لِعِبَٰدَتِهِۦۚ هَلۡ تَعۡلَمُ لَهُۥ سَمِيّٗا﴾

[مريم: 65].