Skip to content

“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ហើយគេបានពាក់ស្បែកជើងឃ្លុប ចូរឲ្យគេសឡាតដោយពាក់ស្បែកជើងនោះ និងជូតពីលើវា។ ក្រោយមក គេមិនចាំបាច់ដោះវាចេញទេ ប្រសិនបើគេចង់ លើកលែងតែមានជូនុប”។

អំពី អាណាស رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ហើយគេបានពាក់ស្បែកជើងឃ្លុប ចូរឲ្យគេសឡាតដោយពាក់ស្បែកជើងនោះ និងជូតពីលើវា។ ក្រោយមក គេមិនចាំបាច់ដោះវាចេញទេ ប្រសិនបើគេចង់ លើកលែងតែមានជូនុប”។

«إِذَا تَوَضَّأَ أَحَدُكُمْ وَلَبِسَ خُفَّيْهِ فَلْيُصَلِّ فِيهِمَا، وَلْيَمْسَحْ عَلَيْهِمَا ثُمَّ لَا يَخْلَعْهُمَا إِنْ شَاءَ إِلَّا مِنْ جَنَابَةٍ».

រាយការណ៍ដោយ អាត់ទើរូគុតនី
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា នៅពេលដែលជនមូស្លីមពាក់ស្បែកជើងឃ្លុបបន្ទាប់ពីបានយកវូហ្ទុ ក្រោយមក គេមានហាហ្ទាសតូច ហើយចង់យកវូហ្ទុម្តងទៀត គឺគេអាចជូតលើស្បែកជើងនោះបាន ប្រសិនបើគេចង់ធ្វើដូច្នោះ ហើយគេក៏អាចសឡាតដោយមិនចាំបាច់ដោះស្បែកជើងនោះក៏បានដែរក្នុងរយៈពេលជាក់លាក់ដែលត្រូវបានកំណត់ លើកលែងតែនៅពេលដែលគេមានជូនុបប៉ុណ្ណោះ គឺគេចាំបាច់ត្រូវដោះស្បែកជើងចេញ ហើយងូតទឹក។

មេរៀនដែលទាញបានពីហាទីស្ហ

មិនអនុញ្ញាតឱ្យជូតលើស្បែកជើងឃ្លុបឡើយ លើកលែងតែគេពាក់វាបន្ទាប់ពីមានភាពជ្រះស្អាតពេញលេញ(យកទឹកវូហ្ទុរួច)។

រយៈពេលនៃការជូត៖ មួយថ្ងៃមួយយប់សម្រាប់អ្នកមិនធ្វើដំណើរ និងបីថ្ងៃបីយប់សម្រាប់អ្នកដែលធ្វើដំណើរ។

ការជូតលើស្បែកជើងឃ្លុបអនុវត្តបានតែចំពោះហាហ្ទាសតូចប៉ុណ្ណោះ។ ចំណែកឯហាហ្ទាសធំវិញ គឺគេមិនអនុញ្ញាតឱ្យជូតឡើយ។ ផ្ទុយទៅវិញ គេត្រូវដោះស្បែកជើងចេញ និងលាងជើងទាំងពីរ។

ស៊ូណិតសឡាតដោយពាក់ស្បែកជើងឃ្លុប ឬអ្វីដែលស្រដៀងគ្នានេះដើម្បីឲ្យខុសពីពួកយូដា ប្រសិនបើវាស្អាតនិងមិនបង្កផលប៉ះពាល់ដល់អ្នកសឡាត ឬដល់ម៉ាស្ជិត ដូចជាម៉ាស្ជិតដែលមានព្រំជាដើម។ ក្នុងករណីនេះ គេមិនអាចសឡាតដោយពាក់ស្បែកជើងបានឡើយទេ។

ការជូតលើស្បែកជើងឃ្លុប គឺជាការផ្តល់ភាពងាយស្រួល និងជាការបន្ធូរបន្ថយសម្រាប់ប្រជាជាតិនេះ។

ឯកសារយោង

ស៊ូណាន់ អាត់ទើរូគុតនី (1/ 376) (781).

បន្ថែមទៀត (4)

توضيح الأحكام مِن بلوغ المرام.

لعبد الله البسام (1/ 274).

سبل السلام شرح بلوغ المرام.

للصنعاني (1/ 86).