Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
ខ្ញុំធ្លាប់បានធ្វើដំណើរជាមួយណាពី ﷺ នៅក្នុងការធ្វើដំណើរមួយ ហើយខ្ញុំបានឱនចុះដើម្បីដោះស្បែកជើងរបស់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “លែងវាចុះ ព្រោះខ្ញុំបានពាក់វានៅពេលដែលវាមានភាពជ្រះស្អាត(មានវូហ្ទុ)”។ បន្ទាប់មក លោកក៏ជូតលើស្បែកជើងទាំងពីរនោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ហើយគេបានពាក់ស្បែកជើងឃ្លុប ចូរឲ្យគេសឡាតដោយពាក់ស្បែកជើងនោះ និងជូតពីលើវា។ ក្រោយមក គេមិនចាំបាច់ដោះវាចេញទេ ប្រសិនបើគេចង់ លើកលែងតែមានជូនុប”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់ទើរូគុតនី
ខ្ញុំបានទៅជួប សហ្វវ៉ាន ពិន អាស្សាល អាល់មូរ៉ទី ដើម្បីសួរគាត់អំពីបញ្ហាទាក់ទងនឹងការជូតលើស្បែកជើងឃ្លុប។ (ពេលទៅដល់) គាត់បានសួរខ្ញុំថា៖ ឱហ្សៀរ! តើអ្នកមកនេះមានការអ្វីដែរ? ខ្ញុំបានឆ្លើយថា៖ ដើម្បីស្វែងរកចំណេះវិជ្ជា។ គាត់បាននិយាយថា៖ ពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់ទាំងឡាយបានត្រដាងស្លាបរបស់វាសម្រាប់អ្នកស្វែងរកចំណេះវិជ្ជាដោយក្តីពេញចិត្តចំពោះចំណេះវិជ្ជាដែលរូបគេស្វែងរក។ ខ្ញុំបាននិយាយថា៖ ពិតណាស់នៅក្នុងចិត្តរបស់ខ្ញុំនៅមានការសង្ស័យចំពោះបញ្ហាទាក់ទងនឹងការជូតលើស្បែកជើងឃ្លុប(ពេលយកវូហ្ទុ)បន្ទាប់ពីការបត់ជើងធំនិងបត់ជើងតូច ហើយអ្នក គឺជាបុគ្គលម្នាក់ក្នុងចំណោមសហាហ្ពាត់ណាពី ﷺ។ ដូចេ្នះហើយទើបខ្ញុំមកសួរអ្នក។ តើអ្នកមានបានឮលោករំលឹកអំពីរឿងអ្វីមួយដែលទាក់ទងនឹងបញ្ហានេះដែរឬទេ? គាត់បានឆ្លើយថា៖ បាទមាន។ លោកបានប្រើពួកយើងនៅពេលណាដែលពួកយើងស្ថិតនៅក្នុងការធ្វើដំណើរ ឬជាអ្នកធ្វើដំណើរ គឺអាចមិនដោះស្បែកជើងឃ្លុបនោះរយៈពេលបីថ្ងៃ បីយប់ លើកលែងតែពេលមានជូនុប។ ចំណែកការបត់ជើងធំ បត់ជើងតូច និងសម្រាន្ត គឺមិនចាំបាច់ដោះស្បែកជើងឃ្លុបនោះទេ(ពេលយកវូហ្ទុ)។ ខ្ញុំបានសួរទៀតថា៖ តើអ្នកមានបានឮលោករំលឹកអំពីរឿងអ្វីមួយដែលទាក់ទងនឹងក្តីស្រលាញ់ដែរឬទេ? គាត់បានឆ្លើយថា៖ បាទ មាន។ ពួកយើងធ្លាប់បានធ្វើដំណើរជាមួយនឹងណាពី ﷺ ។ ខណៈពេលដែលពួកយើងកំពុងនៅជាមួយលោក ស្រាប់តែមានពួកអារ៉ាប់ជនបទម្នាក់ស្រែកហៅលោកដោយសំលេងឮៗ ខ្លាំងៗថា៖ ឱមូហាំម៉ាត់! ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយតបទៅបុរសនោះវិញ(ដោយសំឡេងខ្លាំង)ប្រហែលនឹងសំឡេងបុរសនោះដែរថា៖ “មកនេះ”។ ពួកយើងបានប្រាប់ទៅបុរសនោះថា៖ អន្តរាយហើយអ្នក! ចូរបង្អន់សំលេងរបស់អ្នក ព្រោះអ្នកកំពុងនៅចំពោះមុខណាពី ﷺ ហើយពិតណាស់ គេហាមឃាត់អ្នកមិនឲ្យធ្វើបែបនេះឡើយ។ បុរសនោះបាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនបង្អន់ឡើយ។ បុរសជនបទនោះបានសួរថា៖ (តើយ៉ាងដូចម្តេចដែរ) បុគ្គលម្នាក់ស្រលាញ់ក្រុមមួយ តែទង្វើល្អរបស់បុគ្គលនោះមិនបានស្មើនឹងពួកគេឡើយ? ណាពី ﷺ បានឆ្លើយថា៖ “បុគ្គលម្នាក់ៗនឹងស្ថិតនៅជាមួយអ្នកដែលខ្លួនស្រលាញ់នៅថ្ងៃបរលោក”។ គាត់នៅបន្តនិយាយប្រាប់ពួកយើង រហូតដល់គាត់បានរំលឹកពីទ្វារមួយនៅទិសខាងលិចដែលទទឹងរបស់វា ឬអ្នកធ្វើដំណើរឆ្លងកាត់ទទឹងរបស់វារយៈពេលសែសិបឆ្នាំ ឬចិតសិបឆ្នាំ។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ខ្ញុំធ្លាប់នៅជាមួយនឹងណាពី ﷺ ។ ពេលនោះ លោកបានទៅកាន់គំនរសំរាមរបស់ក្រុមមួយ រួចលោកបានបត់ជើងតូចដោយឈរ។ ខណៈនោះ ខ្ញុំក៏បានថយចេញ ប៉ុន្តែលោកបានមានប្រសាសន៍ថា៖ “ខិតមកជិតមក”។ ដូចនេះ ខ្ញុំក៏បានខិតទៅជិត រហូតដល់ខ្ញុំឈរនៅជិតកែងជើងរបស់លោក។ បន្ទាប់មក លោកបានយកវូហ្ទុ និងបានជូតលើស្បែកជើងឃ្លុបរបស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ជើរៀរ បានបត់ជើងតូច។ បន្ទាប់មក គាត់យកទឹកវូហ្ទុ ហើយបានជូតលើស្បែកជើងឃ្លុបទាំងពីររបស់គាត់។ ពេលនោះ មានគេនិយាយថា៖ តើអ្នកធ្វើបែបនេះឬ? គាត់បានឆ្លើយថា៖ បាទ។ ខ្ញុំបានឃើញរ៉ស៊ូលុលឡោះ ﷺ លោកបត់ជើងតូច។ បន្ទាប់មក លោកយកទឹកវូហ្ទុ ហើយលោកបានជូតលើស្បែកជើងឃ្លុបទាំងពីររបស់លោក។ អាល់អាក់ម៉ាស្ហ បាននិយាយថា៖ អ៊ីព្រហ៊ីមបាននិយាយថា៖ ហាទីស្ហនេះធ្វើឲ្យពួកគេចាប់អារម្មណ៍ ពីព្រោះការចូលឥស្លាមរបស់ជើរៀរ គឺបន្ទាប់ពីការបញ្ចុះស៊ូរ៉ោះអាល់ម៉ាអ៊ីហ្ទះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម