ពិតណាស់ មានបុរសម្នាក់បានបរិភោគអាហារនៅចំពោះមុខរ៉ស៊ូលុលឡោះ ﷺ ដោយដៃឆ្វេង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកបរិភោគដោយដៃស្តាំ”។ បុរសនោះបានឆ្លើយថា៖ ខ្ញុំមិនអាចធ្វើបានទេ
អំពី សាឡាម៉ះ ពិន អាល់អឹកវ៉ាក់ رضي الله عنه
ពិតណាស់ មានបុរសម្នាក់បានបរិភោគអាហារនៅចំពោះមុខរ៉ស៊ូលុលឡោះ ﷺ ដោយដៃឆ្វេង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកបរិភោគដោយដៃស្តាំ”។ បុរសនោះបានឆ្លើយថា៖ ខ្ញុំមិនអាចធ្វើបានទេ។ លោកក៏បានមានប្រសាសន៍ថា៖ “សូមឲ្យអ្នកពិតជាមិនអាចធ្វើបាន(ដូចមាត់)ចុះ”។ (តាមពិត)គ្មានអ្វីដែលរារាំងបុរសនោះក្រៅពីភាពក្អេងក្អាងឡើយ។ គាត់បាននិយាយថា៖ បន្ទាប់មក បុរសនោះមិនអាចលើកដៃដល់មាត់បានទៀតឡើយ។
أَنَّ رَجُلًا أَكَلَ عِنْدَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِشِمَالِهِ، فَقَالَ: «كُلْ بِيَمِينِكَ»، قَالَ: لَا أَسْتَطِيعُ، قَالَ: «لَا اسْتَطَعْتَ»، مَا مَنَعَهُ إِلَّا الْكِبْرُ، قَالَ: فَمَا رَفَعَهَا إِلَى فِيهِ.
ណាពី ﷺ លោកបានឃើញបុរសម្នាក់បរិភោគអាហារដោយដៃឆ្វេង។ ពេលនោះ លោកបានប្រើបុរសនោះឱ្យបរិភោគដោយដៃស្តាំវិញ។ ក៏ប៉ុន្តែបុរសនោះបានឆ្លើយតបដោយភាពក្អេងក្អាង និងភូតកុហកថា ខ្លួនមិនអាចធ្វើបានឡើយ។ ពេលនោះ ណាពី ﷺ បានបួងសួងសុំកុំឲ្យបុរសនោះអាចបរិភោគអាហារដោយដៃស្តាំបាន។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានឆ្លើយតបនឹងការបួងសួងរបស់ណាពី ﷺ ដោយធ្វើឱ្យដៃស្តាំរបស់បុរសនោះស្ពឹកដោយបន្ទាប់ពីនោះមក បុរសនោះមិនអាចលើកដៃស្តាំរបស់ខ្លួនទៅដល់មាត់ដើម្បីបរិភោគអាហារឬផឹកទឹកបានទៀតឡើយ។
...:
ចាំបាច់ត្រូវបរិភោគអាហារដោយដៃស្តាំ ហើយហាមឃាត់ការបរិភោគដោយដៃឆ្វេង។
អ្នកដែលក្អេងក្អាងមិនព្រមអនុវត្តតាមច្បាប់បញ្ញត្តិអ៊ីស្លាម ជននោះសមនឹងទទួលទណ្ឌកម្មបំផុត។
អល់ឡោះជាម្ចាស់បានលើកតម្កើងដល់ណាពីរបស់ទ្រង់ ﷺ ដោយឆ្លើយតបនឹងការបួងសួងរបស់លោក។
បង្គាប់ប្រើឲ្យប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់នៅគ្រប់ស្ថានភាព សូម្បីក្នុងពេលកំពុងបរិភោគអាហារ។
សហេស មូស្លីម (3/ 1599) (2021).
បន្ថែមទៀត (6)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 239).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 183).
كنوز رياض الصالحين.
لمجموعة من الباحثين (3/ 396).