Skip to content

“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពេញចិត្តឲ្យគេអនុវត្តប្រការដែលទ្រង់អនុគ្រោះឲ្យ ដូចដែលទ្រង់ពេញចិត្តចង់ឲ្យគេអនុវត្តប្រការដែលទ្រង់ដាក់ជាកាតព្វកិច្ចដូច្នោះដែរ”។

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពេញចិត្តឲ្យគេអនុវត្តប្រការដែលទ្រង់អនុគ្រោះឲ្យ ដូចដែលទ្រង់ពេញចិត្តចង់ឲ្យគេអនុវត្តប្រការដែលទ្រង់ដាក់ជាកាតព្វកិច្ចដូច្នោះដែរ”។

«إِنَّ اللَّهَ يُحِبُّ أَنْ تُؤْتَى رُخَصُهُ، كَمَا يُحِبُّ أَنْ تُؤْتَى عَزَائِمُهُ».

រាយការណ៍ដោយ អ៊ិពនូហ៊ិបហ្ពាន
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ពេញចិត្តឲ្យគេអនុវត្តនូវប្រការដែលទ្រង់អនុគ្រោះឲ្យដែលច្បាប់ឥស្លាមបានបញ្ញត្តិ ដូចជាការបន្ធូរបន្ថយចំពោះក្បួនច្បាប់នានា និងការគោរពសក្ការៈ ការសម្រួលនូវប្រការទាំងនោះចំពោះអ្នកដែលមានឧបសគ្គ ដូចជាការបង្រួមសឡាត និងផ្តុំសឡាតក្នុងពេលធ្វើដំណើរជាដើម ដូចដែលទ្រង់ពេញចិត្តចង់ឲ្យគេអនុវត្តប្រការដែលទ្រង់ដាក់ជាកាតព្វកិច្ចដូច្នោះដែរ ពីព្រោះបទបញ្ជារបស់អល់ឡោះទាំងការអនុគ្រោះ ទាំងជាកាតព្វកិច្ច គឺតែមួយ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយដោយទ្រង់ពេញចិត្តក្នុងការដែលគេអនុវត្តនូវប្រការទាំងឡាយដែលច្បាប់បានអនុគ្រោះឲ្យ។

ភាពពេញលេញនៃច្បាប់បញ្ញត្តិឥស្លាម និងការខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការលំបាកសម្រាប់ជនមូស្លីម។

ឯកសារយោង

សហេស អ៊ិពនូហ៊ិបហ្ពាន (2/ 69) (354).

បន្ថែមទៀត (2)

فيض القدير (2/292).

نيل الأوطار (3/244).