Skip to content

“ប្រសិនបើគេ(កាត់ក្តី)ផ្តល់ឲ្យមនុស្សតាមអ្វីដែលពួកគេអះអាងទាមទារនោះ ច្បាស់ជាមានមនុស្សជាច្រើនទាមទារចង់បានទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ក្រុមមួយទៀតជាមិនខាន។ ក៏ប៉ុន្តែ(តាមច្បាប់) អ្នកទាមទារ(ដើមចោទ)ត្រូវមានភស្តុតាង ហើយអ្នកដែលត្រូវគេទាមទារ(ចុងចោទ)ត្រូវស្បថបញ្ជាក់”។

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ប្រសិនបើគេ(កាត់ក្តី)ផ្តល់ឲ្យមនុស្សតាមអ្វីដែលពួកគេអះអាងទាមទារនោះ ច្បាស់ជាមានមនុស្សជាច្រើនទាមទារចង់បានទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ក្រុមមួយទៀតជាមិនខាន។ ក៏ប៉ុន្តែ(តាមច្បាប់) អ្នកទាមទារ(ដើមចោទ)ត្រូវមានភស្តុតាង ហើយអ្នកដែលត្រូវគេទាមទារ(ចុងចោទ)ត្រូវស្បថបញ្ជាក់”។

«لَو يُعطَى النّاسُ بدَعواهُم لادَّعَى رِجالٌ أموالَ قَومٍ ودِماءَهُم، لَكِنَّ البَيِّنَةَ على المُدَّعِى، واليَمينَ على مَن أنكَرَ».

រាយការណ៍ដោយ អាល់ពៃហាគី និងអ្នកផ្សេងទៀតក្នុងទម្រង់បែបនេះ។ មួយផ្នែកនៃហាទីស្ហនេះមានក្នុងសៀវភៅសហេសទាំងពីរ។
ហាទីស្ហហាសាន់
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ប្រសិនបើការទាមទាររបស់មនុស្សគ្រប់រូបត្រូវបានផ្តល់ឱ្យទៅតាមការទាមទាររបស់ពួកគេ ដោយគ្មានភស្តុតាង ឬទឡ្ហីករណ៍ណាមួយមកបញ្ជាក់ទេនោះ ប្រាកដជាមានមនុស្សជាច្រើននឹងទាមទារចង់បានទ្រព្យសម្បត្តិ និងអាយុជីវិតរបស់អ្នកដទៃជាពុំខាន។ ក៏ប៉ុន្តែតាមច្បាប់ ដើមចោទ ឬដើមបណ្តឹងចាំបាច់ត្រូវបង្ហាញភស្តុតាងនិងអំណះអំណាងចំពោះអ្វីដែលខ្លួនទាមទារ។ ប្រសិនបើខ្លួនមិនមានភស្តុតាងទេនោះ ការទាមទារត្រូវបង្ហាញដល់ចុងចោទ។ ប្រសិនបើចុងចោទបដិសេធ នោះគេត្រូវស្បថ ហើយរូបគេនឹងរួចផុតពីការចោទប្រកាន់។

មេរៀនដែលទាញបានពីហាទីស្ហ

អ៊ិពនូ ទើគីគុលអ៊ីទ បាននិយាយថា៖ ហាទីស្ហនេះ គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានឬគោលការណ៍នៃការវិនិច្ឆ័យក្តី និងជាប្រភពយោងដ៏សំខាន់នៅពេលមានការប្រកែកគ្នា និងជម្លោះទាស់ទែងគ្នា។

ច្បាប់បញ្ញត្តិអ៊ីស្លាមមានគោលបំណងការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់មនុស្សពីការក្លែងបន្លំ។

ចៅក្រមមិនអាចវិនិច្ឆ័យដោយផ្អែកលើចំណេះដឹងផ្ទាល់ខ្លួននោះទេ ប៉ុន្តែត្រូវផ្អែកលើភស្តុតាង។

រាល់ការទាមទារដែលគ្មានភស្តុតាងបញ្ជាក់នឹងត្រូវបានបដិសេធការទាមទាររបស់ពួកគេ មិនថាទាក់ទងនឹងបញ្ហាសិទ្ធិ ប្រតិបត្តិការ ឬក្នុងបញ្ហានៃជំនឿ និងចំណេះដឹងនោះឡើយ។

ឯកសារយោង
បន្ថែមទៀត (6)

السنن الكبرى للبيهقي تحقيق التركي (21/ 242 - 243) (21243).

التحفة الربانية في شرح الأربعين حديثًا النووية (ص76).

شرح الأربعين النووية.

لابن عثيمين (ص328).

فتح القوي المتين في شرح الأربعين وتتمة الخمسين.

لعبد المحسن البدر (ص114).