الحسن بن علي بن أبي طالب
الإسم
អាល់ហាសាន់ កូន អាលី កូន អាពី តឡឹប
اسم الشهرة
អាល់ហាសាន់ កូន អាលី (សូមអល់ឡោះប្រទានការពេញចិត្តចំពោះលោក)
نبذة مختصرة
អាល់ហាសាន់ កូន អាលី កូន អាពី តឡឹប អាល់ហាស៊ីម៉ី អាល់គូរ៉ស៊ី អាពូ ម៉ូហាំម៉ាត់។ លោកជាចៅប្រុសរបស់ព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លើលោក)។ លោកកើតនៅឆ្នាំទី ៣ ម.ស និងជាខលីហ្វះទីប្រាំ ក្នុងចំណោមខលីហ្វះរ៉ស៊ីទីនចុងក្រោយគេ។ លោកកើតនៅទីក្រុងម៉ាទីណះ ម៉ូនោវវ៉ារ៉ោះ ហើយម្តាយរបស់លោកគឺអ្នកស្រីហ្វាតីម៉ះ អាសហ្សះរ៉ោះ ជាកូនស្រីរបស់ព្យាការីមូហាំម៉ាត់។ លោកជាកូនច្បង និងជាកូនទីមួយរបស់អ្នកស្រី។ លោកជាកំពូលអ្នកមានប្រាជ្ញា អត់ធ្មត់ ស្រឡាញ់អំពើល្អ និងជាអ្នកនិយាយបានល្អ ហើយមានភាពវាងវៃបំផុតក្នុងចំណោមមនុស្សទាំងឡាយ លោកបានធ្វើធម្មយាត្រាហាជ្ជី ២០ដង ដោយថ្មើរជើង។ អាល់ហាសាន់ បានលាលែងពីតំណែងខលីហ្វះ ហើយបានប្រគល់អំណាចឱ្យទៅមូអាវីយ៉ះនៅឆ្នាំ ៤១ ម.ស ដែលឆ្នាំនេះត្រូវបានគេហៅថា «ឆ្នាំនៃសាមគ្គីភាព» ដោយសារការបង្រួបបង្រួមរបស់ប្រជាជនមូស្លីម។ បន្ទាប់មក លោកបានត្រឡប់ទៅរស់នៅទីក្រុងម៉ាទីណះ ហើយស្នាក់នៅទីនោះរហូតដល់ទទួលមរណភាព ដោយសារត្រូវថ្នាំពុល បើយោងតាមទស្សនៈមួយចំនួន។ រយៈពេលនៃខលីហ្វះរបស់លោកគឺ ៦ខែ និង ៥ថ្ងៃ។ លោកបានទទួលមរណភាពនៅឆ្នាំ ៥០ ម.ស ។