Skip to content

الحسن بن يسار البصري

الإسم

អាល់ហាសាន់ កូន យ៉ាសៀរ អាល់ហ្ពាសរី

اسم الشهرة

អាល់ហាសាន់ អាល់ហ្ពាសរី

نبذة مختصرة

អាល់ហាសាន់ កូន យ៉ាសៀរ អាល់ហ្ពាសរី អាពូ សាអ៊ីត ជាតាពីអ៊ីនម្នាក់ (អ្នករស់នៅបន្ទាប់ពីសហាហ្ពាត់) ដែលអ្នកប្រាជ្ញផ្នែកច្បាប់សាសនា (ហ្វីកោះ) ដែលគួរឱ្យទុកចិត្ត និងជាអ្នករាយកាណ៍ហាទីសយ៉ាងច្រើនផងដែរ។ លោកកើតនៅទីក្រុងម៉ាទីណះនៅឆ្នាំ ២១ ម.ស ។ លោកជាអ៊ីម៉ាំ (អ្នកដឹកនាំសាសនា) នៃប្រជាជននៅទីក្រុងពូសរ៉ោះ និងជាកំពូលអ្នកប្រាជ្ញដ៏ល្បីនៃប្រជាជាតិមូស្លីមនៅសម័យរបស់លោក។ លោកជាអ្នកប្រាជ្ញផ្នែកច្បាប់ដែលនិយាយបានក្បោះក្បាយ មានភាពក្លាហាន និងជាអ្នកធ្វើអ៊ីហ្ពាទាត់ដ៏ខ្លាំងម្នាក់។ លោកបានរស់នៅទីក្រុងពូសរ៉ោះ ហើយមានកេរ្តិ៍ឈ្មោះគួរឱ្យគោរព ដែលធ្វើឱ្យលោកអាចចូលទៅជួបអភិបាលនានា ដើម្បីបង្គាប់ ឬហាមឃាត់ពួកគេដោយមិនខ្លាចការស្តីបន្ទោសនៅពេលនិយាយការពិត។ លោកមានជម្លោះជាមួយលោកអាល់ហាជ្ជាជ កូន យូសុះ ប៉ុន្តែបានរួចផុតពីគ្រោះថ្នាក់នោះ។ នៅពេលលោកអ៊ូម៉ើរ កូន អាប់ទុល អាហ្ស៊ីស ឡើងកាន់តំណែងជាខលីហ្វះ លោកបានសរសេរលិខិតទៅកាន់អាល់ហាសាន់ថា៖ «ខ្ញុំត្រូវបានសាកល្បងជាមួយភារកិច្ច(បញ្ហា)នេះ ដូច្នេះសូមរកជំនួយដែលអាចជួយខ្ញុំបាន»។ អាល់ហាសាន់ បានឆ្លើយតបថា៖ «ចំពោះអ្នកដែលស្រឡាញ់លោកិយ អ្នកមិនចង់បានពួកគេ(ធ្វើជាជំនួយរបស់អ្នក)ទេ ហើយចំពោះអ្នកដែលស្រឡាញ់ជីវិតបន្ទាប់(បរលោក) ពួកគេក៏មិនចង់បានអ្នកដែរ។ ដូច្នេះ ចូរសុំជំនួយពីអល់ឡោះ»។ លោកបានទទួលមរណភាពនៅឆ្នាំ ១១០ ម.ស។

المراجع

បន្ថែមទៀត (1)
تاريخ ابن معين، رواية الدوري (4/ 176) معجم الأدباء، إرشاد الأريب إلى معرفة الأديب (3/ 1023) مغاني الأخيار في شرح أسامي رجال معاني الآثار (1/ 207) الأعلام للزركلي (2/ 226)