حذيفة بن حسل بن جابر العبسي
الإسم
ហ៊ូស៊ៃហ្វះ កូន យ៉ាម៉ាម៉ះ អាល់អាប់ស៊ី
اسم الشهرة
ហ៊ូស៊ៃហ្វះ កូន យ៉ាម៉ាម៉ះ ( សូមអល់ឡោះប្រទានការពេញចិត្តចំពោះលោក)
نبذة مختصرة
ហ៊ូស៊ៃហ្វះ កូន យ៉ាម៉ាម៉ះ កូនចាប់រ៍ អាល់អាប់ស៊ី ឪពុករបស់លោកធ្លាប់បានប្រព្រឹត្តអំពើឃាតកម្ម ហើយបានរត់ភៀសខ្លួនទៅកាន់ទីក្រុងម៉ាទីណះ ដោយបានចូលជាសម្ព័ន្ធមិត្តជាមួយកុលសម្ព័ន្ធ ហ្ពានី អាប់ទុល អាស់ហ៊ីល។ ដោយសារលោកបានចូលជាសម្ព័ន្ធជាមួយកុលសម្ព័ន្ធយ៉ាម៉ានីយ៉ា ប្រជាជនបានហៅលោកថា «អាល់យ៉ាម៉ាន»។ លោកបានរៀបការជាមួយម្តាយរបស់ហ៊ូស៊ៃហ្វះ ហើយនាងបានផ្តល់កំណើតឱ្យហ៊ូស៊ៃហ្វះនៅម៉ាទីណះ។ ទាំងហ៊ូស៊ៃហ្វះ និងឪពុករបស់លោកបានចូលកាន់សាសនាអ៊ីស្លាម។ ហ៊ូសៃហ្វះបានចូលរួមសមរភូមិអាល់ខន់តឹក (សមរភូមិលេណដ្ឋាន) និងសមរភូមិបន្ទាប់ៗទៀត។ អ៊ូម៉ើរបានតែងតាំងលោកជាអភិបាលក្រុងអាល់ម៉ាដាអ៊ីន ហើយលោកបានស្ថិតនៅទីនោះរហូតដល់ទទួលមរណភាព បន្ទាប់ពីការសម្លាប់ អ៊ូស្មាន និង៤០ថ្ងៃបន្ទាប់ពីការស្បថចូលគ្រប់គ្រងរបស់អាលី។ នៅក្នុងសៀវភៅសហ៊េស (ពូខរី និងមូស្លីម) លោកអាពូទើរហ្ទាក់ បាននិយាយទៅកាន់លោកអាល់ក៏ម៉ះថា៖ «តើក្នុងចំណោមអ្នកទាំងអស់គ្នាមិនមានអ្នកដែលពូកែរក្សាអាថ៌កំបាំងដែលគ្មាននរណាផ្សេងដឹងក្រៅពីលោកទេឬ?» ដោយសំដៅលើហ៊ូស៊ៃហ្វះ។ អ៊ូម៉ើរក៏បានសួរហ៊ូស៊ៃហ្វះអំពីរឿងហ្វីតណះ (ភាពចលាចល)។ ហ៊ូស៊ៃហ្វះបានចូលរួមក្នុងការដណ្តើមយកអ៊ីរ៉ាក់។ លោកបានទទួលមរណភាពនៅឆ្នាំ ៣៦ ម.ស។