Skip to content

តើយើងត្រូវសូត្រដូចម្តេចក្រោយពេលគេអាហ្សានរួច?

الباب / الفصل
قسم الأدعية والأذكار

السؤال

س١٨: ماذا تقول بعد الأذان؟

សំណួរទី១៨. តើយើងត្រូវសូត្រដូចម្តេចក្រោយពេលគេអាហ្សានរួច?

الجواب

ج:«تصلي على النبي صلى الله عليه وسلم»

رواه مسلم.

  • وتقول:

«اللهم رب هذه الدعوة التامة، والصلاة القـائـمـة، آت محـمـدًا الـوسـيلة والفـضـيلـة، وابـعثه مقامًا محمودًا الذي وعدته»

البخاري.

  • وتدعو بين الأذان والإقامة، فإن الدعاء لا يرد.

ចម្លើយ. យើងត្រូវសឡាវ៉ាតលើណាពី ﷺ

រាយការណ៍ដោយ មូស្លីម

ហើយសូត្រថា៖ اَللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ وَالصَّلاَةِ الْقَائِمَةِ آتِ مُحَمَّدًا الْوَسِيْلَةَ وَالْفَضِيْلَةَ وَابْعَثْهُ مَقَامًا مَحْمُوْدًا الَّذِيْ وَعَدْتَهُ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេបញ្ឈរឡើង! សូមទ្រង់ផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់មេត្តាតែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផងចុះ។

រាយការណ៍ដោយ អាល់ពូខរី។

ត្រូវសុំទូអាឲ្យបានច្រើននៅចន្លោះរវាងអាហ្សាន និងអ៊ីក៏ម៉ះ ព្រោះថាការទូអានៅពេលនោះ គឺមិនត្រូវបានគេច្រានចោលឡើយ។