តើអ្វីទៅជាការខ្លាច និងអ្វីទៅជាក្តីសង្ឃឹម? តើមានអ្វីជាអំណះអំណាង?
- الباب / الفصل
- قسم العقيدة
السؤال
س31: ما هو الخوف؟ وما هو الرجاء؟ وما الدليل؟
សំណួរទី៣១. តើអ្វីទៅជាការខ្លាច និងអ្វីទៅជាក្តីសង្ឃឹម? តើមានអ្វីជាអំណះអំណាង?
الجواب
ج:الخوف: هو الخشية من الله ومن عقابه.
الرجاء: هو الطمع في ثواب الله ومغفرته ورحمته.
الدليل: قوله تَعَالَى:
﴿أُوْلَٰٓئِكَ ٱلَّذِينَ يَدۡعُونَ يَبۡتَغُونَ إِلَىٰ رَبِّهِمُ ٱلۡوَسِيلَةَ أَيُّهُمۡ أَقۡرَبُ وَيَرۡجُونَ رَحۡمَتَهُۥ وَيَخَافُونَ عَذَابَهُۥٓۚ إِنَّ عَذَابَ رَبِّكَ كَانَ مَحۡذُورٗا﴾
[الإسراء: 57].
وقال تَعَالَى:
﴿نَبِّئْ عِبَادِي أَنِّي أَنَا الْغَفُورُ الرَّحِيمُ 49 وَأَنَّ عَذَابِي هُوَ الْعَذَابُ الْأَلِيمُ 50﴾
[الحجر: 49-50]
ការខ្លាច: គឺការខ្លាចអល់ឡោះ និងខ្លាចនូវទណ្ឌកម្មរបស់ទ្រង់។
ក្តីសង្ឃឹម: គឺការសង្ឃឹមនូវផលបុណ្យ ការអភ័យទោស និងក្តីមេត្តាករុណារបស់ទ្រង់។
ភស្តុតាងរបស់វា គឺអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
ពួក(ព្រះនានា)ដែលពួកមូស្ហរីគីននៅបួងសួងសុំនោះ ពួកគេក៏ស្វែងរកមធ្យោបាយទៅកាន់ម្ចាស់របស់ពួកគេដែរ ថាតើពួកគេណាម្នាក់ដែលជិត(នឹងអល់ឡោះ)បំផុតនោះ? ហើយពួកគេនៅសង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់ និងខ្លាចចំពោះទារុណកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺត្រូវគេ(គ្រប់ៗគ្នា)ប្រុងប្រយ័ត្ន។
(អាល់អ៊ិសរ៉ក ៈ ៥៧)
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
“ចូរអ្នកប្រាប់បណ្ដាខ្ញុំរបស់យើងថា ពិតប្រាកដណាស់ យើងជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។ ហើយពិតណាស់ ទណ្ឌកម្មរបស់យើង គឺជាទណ្ឌកម្មដ៏ឈឺចាប់បំផុត”។
(អាល់ហ៊ិជរ៍ ៈ ៤៩-៥០)