Skip to content

“អ្នកដែលមិនចេះដឹងគុណមនុស្ស គេក៏មិនដឹងគុណអល់ឡោះដែរ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“អ្នកដែលមិនចេះដឹងគុណមនុស្ស គេក៏មិនដឹងគុណអល់ឡោះដែរ”។

«لَا يَشْكُرُ اللَّهَ مَنْ لَا يَشْكُرُ النَّاسَ»

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាទូទៅ អ្នកដែលមិនចេះដឹងគុណមនុស្សចំពោះអំពើល្អដែលគេធ្វើមកលើខ្លួន ជននោះក៏មិនចេះដឹងគុណអល់ឡោះជាម្ចាស់ដែរ។ នោះក៏ព្រោះតែរឿងនេះមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក ដោយអ្នកដែលធម្មជាតិ និងទម្លាប់របស់ជននោះ គឺតែងរមិលគុណចំពោះអំពើល្អរបស់អ្នកដទៃ និងមិនចេះដឹងគុណគេ ជាធម្មជាតិរបស់ជននោះ ក៏រមិលគុណចំពោះឧបការគុណរបស់អល់ឡោះ និងមានការព្រងើយកន្តើយក្នុងការដឹងគុណអល់ឡោះចំពោះឧបការគុណនោះដូចគ្នា។

មេរៀនដែលទាញបានពីហាទីស្ហ

សារៈសំខាន់នៃការដឹងគុណមនុស្សចំពោះអំពើល្អដែលគេបានធ្វើមកលើខ្លួន។

អ្នកដែលប្រទាននូវឧបការគុណពិតប្រាកដ គឺអល់ឡោះជាម្ចាស់។ ខណៈដែលមនុស្សលោកគ្រាន់តែជាមូលហេតុដែលអល់ឡោះចង្អុលទិសទៅកាន់អ្នកណាដែលទ្រង់ប្រាថ្នាប៉ុណ្ណោះ។ ហេតុនេះ ការដឹងគុណមនុស្ស ក៏ជាផ្នែកមួយនៃការដឹងគុណអល់ឡោះផងដែរ។

ការដឹងគុណមនុស្សចំពោះអំពើល្អដែលគេបានធ្វើមកលើខ្លួនជាភស្តុតាងបង្ហាញពីភាពពេញលេញនៃសីលធម៌របស់ជននោះ។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (7/ 188) (4811).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (3/ 403) (1954).

មុសណាត់អះម៉ាត់ (13/ 322) (7939).

បន្ថែមទៀត (2)

شرح سنن أبي داود لابن رسلان (18/ 490).

شرح سنن أبي داود للعباد (547/ 13).