“ក្នុងចំណោមមនុស្សដែលអាក្រក់បំផុត គឺអ្នកដែលមានជីវិតទាន់ថ្ងៃបរលោក និងអ្នកដែលយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិត”។
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ក្នុងចំណោមមនុស្សដែលអាក្រក់បំផុត គឺអ្នកដែលមានជីវិតទាន់ថ្ងៃបរលោក និងអ្នកដែលយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិត”។
«إِنَّ مِنْ شِرَارِ النَّاسِ مَنْ تُدْرِكُهُ السَّاعَةُ وَهُمْ أَحْيَاءٌ، وَمَنْ يَتَّخِذُ الْقُبُورَ مَسَاجِدَ».
ណាពី ﷺ លោកបានប្រាប់ពីប្រភេទមនុស្សដែលអាក្រក់បំផុត គឺអ្នកដែលមានជីវិតទាន់ថ្ងៃបរលោក និងអ្នកដែលយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិតដោយការសឡាតនៅទីនោះ និងសឡាតតម្រង់ឆ្ពោះទៅទីនោះ។
ហាមឃាត់ការសាងសង់ម៉ាស្ជិតនៅលើផ្នូរ ព្រោះវាជាមធ្យោបាយនាំទៅរកប្រការស្ហ៊ីរិក(ពហុទេពនិយម)។
ហាមឃាត់ការសឡាតនៅឯទីផ្នូរ ទោះបីជាគេមិនបានសង់ម៉ាស្ជិតនៅទីនោះក៏ដោយ ព្រោះពាក្យថាម៉ាស្ជិត គឺសំដៅលើកន្លែងដែលគេក្រាបស៊ូជោត(ថ្វាយបង្គំ) ទោះបីជាគ្មានជាសំណង់អគារនៅទីនោះក៏ដោយ។
អ្នកដែលយកផ្នូរកុសលបុគ្គលទាំងឡាយធ្វើជាម៉ាស្ជិតសម្រាប់សឡាត គឺជាប្រភេទមនុស្សដែលអាក្រក់បំផុត ទោះបីជាពួកគេអះអាងថា ពួកគេធ្វើនោះ គឺក្នុងបំណងបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់ក៏ដោយ។
មុសណាត់អះម៉ាត់ (6/ 394) (3844).
បន្ថែមទៀត (6)
الجديد في شرح كتاب التوحيد.
لمحمد القرعاوي (ص191).
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص176).
أحكام الجنائز.
للألباني (1/ 217).