Skip to content

ពិតណាស់ណាពី ﷺ នៅពេលដែលលោកចេញពីការបន្ទោបង់ លោកតែងសូត្រថា៖ “غُفْرَانَكَ”(សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها

ពិតណាស់ណាពី ﷺ នៅពេលដែលលោកចេញពីការបន្ទោបង់ លោកតែងសូត្រថា៖ “غُفْرَانَكَ”(សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។

أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ إِذَا خَرَجَ مِنَ الغَائِطِ قَالَ: «غُفْرَانَكَ».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

កាលណាណាពី ﷺ លោកចាកចេញពីការបន្ទោបង់រួច លោកតែងសូត្រថា៖ “غُفْرَانَكَ”(សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតសូត្រថា៖ “غُفْرَانَكَ”(សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង) បន្ទាប់ពីចេញពីកន្លែងបន្ទោបង់។

ណាពី ﷺ លោកតែងសុំការអភ័យទោសពីម្ចាស់របស់លោកនៅគ្រប់កាលៈទេសៈទាំងអស់។

ចំពោះមូលហេតុនៃការសុំការអភ័យទោសបន្ទាប់ពីបន្ទោបង់រួចនោះ មានគេលើកឡើងថា៖ គឺដោយសារការធ្វេសប្រហែសមិនបានថ្លែងអំណរគុណចំពោះឧបការគុណដ៏ច្រើនលើសលប់របស់អល់ឡោះជាម្ចាស់ ដែលក្នុងចំណោមនោះ ការជួយសម្រួលដល់ការបញ្ចេញកាកសំណល់ ហើយសុំការអភ័យទោសចំពោះការដែលមិនអាចរលឹកដល់ទ្រង់ក្នុងពេលបន្ទោបង់។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (1/ 24) (30).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (1/ 57) (7).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (1/ 200) (300).

មុសណាត់អះម៉ាត់ (42/ 124) (25220).

បន្ថែមទៀត (4)

توضيح الأحكام مِن بلوغ المرام.

لعبد الله البسام (1/ 351).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (1/ 397).