“ពិតប្រាកដណាស់ ជំនឿនឹងរេចរឹលនៅក្នុងទ្រូងរបស់អ្នកម្នាក់ ដូចជាសម្លៀកបំពាក់ដែលរេចរឹលនោះដែរ។ ហេតុនេះ ចូរពួកអ្នកសុំពីអល់ឡោះសូមឲ្យសេចក្តីជំនឿ(អ៊ីម៉ាន)ថ្មីឡើងវិញនៅក្នុងដួងចិត្តរបស់ពួកអ្នក”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតប្រាកដណាស់ ជំនឿនឹងរេចរឹលនៅក្នុងទ្រូងរបស់អ្នកម្នាក់ ដូចជាសម្លៀកបំពាក់ដែលរេចរឹលនោះដែរ។ ហេតុនេះ ចូរពួកអ្នកសុំពីអល់ឡោះសូមឲ្យសេចក្តីជំនឿ(អ៊ីម៉ាន)ថ្មីឡើងវិញនៅក្នុងដួងចិត្តរបស់ពួកអ្នក”។
«إِنَّ الْإِيمَانَ لَيَخْلَقُ فِي جَوْفِ أَحَدِكُمْ كَمَا يَخْلَقُ الثَّوْبُ الْخَلِقُ، فَاسْأَلُوا اللَّهَ أَنْ يُجَدِّدَ الْإِيمَانَ فِي قُلُوبِكُمْ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ សេចក្តីជំនឿដែលនៅក្នុងដួងចិត្តជនមូស្លីមនឹងក្លាយជារេចរឹល និងទន់ខ្សោយ ប្រៀបដូចជាសម្លៀកបំពាក់ថ្មីដែលរេចរឹលនៅពេលប្រើប្រាស់យូរឆ្នាំដូច្នោះដែរ។ នោះគឺដោយសារតែការធ្វេសប្រហែសក្នុងការគោរពសក្ការៈចំពោះអល់ឡោះ ឬការប្រព្រឹត្តអំពើល្មើស និងការធ្លាក់ទៅក្នុងចំណង់តណ្ហា។ ហេតុនេះ ណាពី ﷺ លោកបានណែនាំពួកយើងឲ្យធ្វើការបួងសួងទៅកាន់អល់ឡោះជាម្ចាស់សុំឲ្យទ្រង់ជួយឲ្យសេចក្តីជំនឿរបស់ពួកយើងថ្មីឡើងវិញជានិច្ចតាមរយៈការអនុវត្តនូវប្រការដែលជាកាតព្វកិច្ច បង្កើននូវការរំលឹកចំពោះអល់ឡោះ និងការសុំការអភ័យទោសអំពីទ្រង់។
...:
ជំរុញឲ្យបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យទ្រង់រក្សាគោលជំហររបស់ពួកយើង និងធ្វើឲ្យសេចក្តីជំនឿរបស់ពួកយើងនៅតែថ្មីជានិច្ចនៅក្នុងចិត្ត។
ជំនឿ គឺមានទាំងពាក្យសម្តី ទង្វើ និងការជឿក្នុងចិត្ត។ វាកើនឡើងដោយការប្រតិបត្តិ ហើយថយចុះដោយការប្រព្រឹត្តល្មើស។
បន្ថែមទៀត (7)
المستدرك على الصحيحين للحاكم (1/ 45) (5).
المعجم الكبير للطبراني (13/ 36) (84).
النهاية في غريب الحديث والأثر.
ص(282).
النهاية (1/316).
فيض القدير (2/323).
التنوير شرح الجامع الصغير (3/434).
បានដកស្រង់ក្នុងសៀវភៅ
2 សៀវភៅបន្ថែមទៀត (2)
- الخطب المنبريةموسوعة الخطب المنبرية (القسم الأول)«إِنَّ الإِيمَانَ لَيَخْلُقُ فِي جَوْفِ أَحَدِكُمْ كَمَا يَخْلُقُ الثَّوْبُ؛ فَاسْأَلُوا اللَّهَ أَنْ يُجَدِّدَ الإِيمَانَ فِي قُلُوبِكُمْ»
- الخطب المنبريةموسوعة الخطب المنبرية (القسم الأول)«إِنَّ الإِيمَانَ لَيَخْلُقُ فِي جَوْفِ أَحَدِكُمْ كَمَا يَخْلُقُ الثَّوْبُ؛ فَاسْأَلُوا اللهَ أَنْ يُجَدِّدَ الإِيمَانَ فِي قُلُوبِكُمْ»