Skip to content
បញ្ជីស៊ូរ៉ោះ /

البَقَرَة

البَقَرَة is chapter 2 of the Quran and has 286 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

286 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 2
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

الٓمٓ

អាលីហ្វ ឡាម មីម។

ذَٰلِكَ ٱلۡكِتَٰبُ لَا رَيۡبَۛ فِيهِۛ هُدٗى لِّلۡمُتَّقِينَ

នេះគឺជាគម្ពីរ(គួរអាន)ដែលគ្មានការសង្ស័យឡើយនៅ ក្នុងវា។ វាគឺជាការចង្អុលបង្ហាញចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

ٱلَّذِينَ يُؤۡمِنُونَ بِٱلۡغَيۡبِ وَيُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ

គឺបណ្ដាអ្នកដែលមានជំនឿនឹងប្រការអាថ៌កំបាំង ហើយ ប្រតិបត្ដិសឡាតនិងបរិច្ចាគមួយចំនួននូវអ្វីដែលយើងបានប្រទានឱ្យពួកគេ។

وَٱلَّذِينَ يُؤۡمِنُونَ بِمَآ أُنزِلَ إِلَيۡكَ وَمَآ أُنزِلَ مِن قَبۡلِكَ وَبِٱلۡأٓخِرَةِ هُمۡ يُوقِنُونَ

និងបណ្ដាអ្នកដែលមានជំនឿលើអ្វីដែលគេបានបញ្ចុះឱ្យអ្នក(គម្ពីរគួរអាន) និងអ្វីដែលគេបានបបញ្ចុះពីមុនអ្នក(ដូចជា គម្ពីរតាវរ៉ត គម្ពីរអ៊ីញជីល...) ហើយពួកគេជឿយ៉ាងពិតប្រាកដចំពោះ ថ្ងៃបរលោក។

أُوْلَٰٓئِكَ عَلَىٰ هُدٗى مِّن رَّبِّهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ

អ្នកទាំងនោះហើយដែលស្ថិតនៅលើការចង្អុលបង្ហាញពី ម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះគឺជាអ្នកដែលជោគជ័យ។