Skip to content
បញ្ជីស៊ូរ៉ោះ /

آل عِمران

آل عِمران is chapter 3 of the Quran and has 200 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

200 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 3
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

الٓمٓ

អាលីហ្វ ឡាម មីម ។

ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلۡحَيُّ ٱلۡقَيُّومُ

អល់ឡោះគឺជាម្ចាស់ ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេ គោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ដែលរស់ជាអមតៈ ដែលជា អ្នកគ្រប់គ្រងឡើយ។

نَزَّلَ عَلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ وَأَنزَلَ ٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ

ទ្រង់បានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក(មូហាំម៉ាត់)ដោយ ពិតប្រាកដ ដើម្បីបញ្ជាក់នូវអ្វីដែលមានពីមុនវា និងបានបញ្ចុះគម្ពីរ តាវរ៉ត និងគម្ពីរអ៊ីញជីល

مِن قَبۡلُ هُدٗى لِّلنَّاسِ وَأَنزَلَ ٱلۡفُرۡقَانَۗ إِنَّ ٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ لَهُمۡ عَذَابٞ شَدِيدٞۗ وَٱللَّهُ عَزِيزٞ ذُو ٱنتِقَامٍ

កាលពីមុន(គម្ពីរគួរអាន)ដើម្បីជាការចង្អុលបង្ហាញដល់ មនុស្សលោក ហើយទ្រង់ក៏បាន បញ្ចុះការវិនិច្ឆ័យ(រវាងខុសនិង ត្រូវ)ដែរ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអាយ៉ាត់ៗរបស់ អល់ឡោះ ពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរជាទីបំផុត។ ហើយ អល់ឡោះមហាខ្លាំងពូកែ មានអំណាចផ្ដន្ទាទោស។

إِنَّ ٱللَّهَ لَا يَخۡفَىٰ عَلَيۡهِ شَيۡءٞ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِ

ពិតប្រាកដណាស់អល់ឡោះ គ្មានអ្វីមួយនៅលើផែនដី និង លើមេឃលាក់បាំងពីទ្រង់បានឡើយ។