Skip to content

أم كلثوم بنت نبينا محمد بن عبد الله القرشية الهاشمية

الإسم

អ៊ុំមូ កុលស៊ូម កូនស្រី កូនស្រីព្យាការីរបស់យើង ម៉ូហាំម៉ាត់ កូន អាប់ទុលឡោះ អាល់គូរ៉ស៊ី អាល់ហាស៊ីមី

اسم الشهرة

អ៊ុំមូ កុលស៊ូម ( សូមអល់ឡោះប្រទានការពេញចិត្តដល់លោកទាំងពីរ)

نبذة مختصرة

អ៊ុំមូ កុលស៊ូម កូនស្រី កូនស្រីរបស់ព្យាការី ម៉ូហាំម៉ាត់ កូន អាប់ទុលឡោះ កូន អាប់ទុល មុត្តឡឹប (សូមសន្តិភាព និងពរជ័យកើតមានដល់លោក) អាល់គូរ៉ស៊ី អាល់ហាស៊ីមី។ ម្តាយរបស់នាងគឺ អ្នកស្រីខទីជ្ជះ កូនស្រី ខូវ៉ៃលីត។ នាងបានរៀបការជាមួយ អ៊ូតៃហ្ពះ កូន អាពីឡាហាប់ មុនពេលអ្នកនាំសារតែងតាំងជាព្យាការី។ នៅពេលអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាព និងពរជ័យកើតមានដល់លោក) ត្រូវបានតែងតាំង ហើយអល់ឡោះបានបញ្ចុះវាក្យខណ្ឌថាដៃទាំងពីរ(ទង្វើ)របស់អាពូឡាហាប់បានវិនាសអន្ដរាយ ហើយគេក៏វិនាសអន្ដរាយ។(សូរ៉ោះ អាល់ម៉ាសាត់) ឪពុករបស់អ៊ូតៃហ្ពះ គឺអាពូ ឡាហាប់ បាននិយាយថា៖ «បើអ្នកមិនលែងលះកូនស្រីគេទេ ខ្ញុំនឹងផ្តាច់ទំនាក់ទំនងជាមួយអ្នក»។ ដូច្នេះ អ៊ូតៃហ្ពះបានលែងលះនាង ដោយមិនទាន់បានរួមរស់ជាមួយនាង។ នាងបានស្នាក់នៅម៉ាក្កះជាមួយឪពុករបស់នាង(សូមសន្តិភាព និងពរជ័យកើតមានដល់លោក) ហើយបានចូលសាសនាអ៊ីស្លាមនៅពេលម្តាយរបស់នាងចូលអ៊ីស្លាម។ នាងបានស្បថសច្ចាភក្តីភាពចំពោះអ្នកនាំសាររបស់អល់ឡោះ រួមជាមួយបងប្អូនស្រីរបស់នាង នៅពេលស្ត្រីធ្វើការស្បថ ហើយបានធ្វើចំណាកស្រុកទៅម៉ាទីណះ។ នាងបានស្នាក់នៅទីនោះ ហើយនៅពេលរ៉ូគីយ៉ះដែលជាបងប្អូនស្រីរបស់នាងបានទទួលមរណភាព អ្នកនាំសារបានរៀបការនាងឱ្យ អ៊ូស្មាន កូន អាហ្វហ្វាន នៅខែរ៉ពីអ៊ុលអាវវ៉ាល ឆ្នាំទី៣ នៃ ម.ស ។ នាងបានចូលផ្ទះស្វាមីនៅខែជូម៉ាទីល អាល់អាខៀរ ក្នុងឆ្នាំនោះ ហើយបានរស់នៅជាមួយលោករហូតដល់នាងទទួលមរណភាពនៅឆ្នាំ ៩ នៃម.ស ដោយមិនមែនកូនឡើយ។

المراجع

បន្ថែមទៀត (1)
الطبقات الكبرى (8/30)، معرفة الصحابة لأبي نعيم (6/3198)، أسد الغابة في معرفة الصحابة (7/374)، الأعلام للزركلي (5/231).