الفضل بن العباس
الإسم
អាល់ហ្វុទល៍ កូន អាល់អាហ្ពើស
اسم الشهرة
អាល់ហ្វុទល៍ កូន អាល់អាហ្ពើស ( សូមអល់ឡោះប្រទានការពេញចិត្តដល់លោកទាំងពីរ)
نبذة مختصرة
អាល់ហ្វុទល៍ កូន អាល់អាហ្ពើស កូន អាប់ទុល មុត្តឡឹប កូន ហាស៊ីម កូន អាប់ទុល ម៉ាណាហ្វ អាល់គូរ៉ស៊ី អាល់ហាស៊ីមី គេហៅលោកថា អាពូ ម៉ូហាំម៉ាត់ និង អាពូ អាប់ទុលឡោះ ជាសហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ និងជាបងប្អូនជីដូនមួយរបស់អ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាព និងពរជ័យកើតមានដល់លោក)។ លោកជាកូនច្បងរបស់អាល់អាហ្ពើស ហើយអាល់អាហ្ពើសត្រូវបានគេហៅតាមងាររបស់លោក។ លោកបានចូលរួមជាមួយអ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាព និងពរជ័យកើតមានដល់លោក) ក្នុងការដណ្តើមយកទីក្រុងម៉ាក្កះនៅឆ្នាំ ៨ និងបានចូលរួមសមរភូមិហ៊ូណៃន។ លោកជាម្នាក់ក្នុងចំណោមអ្នកដែលបានស្មោះស្ម័គ្រនៅជាមួយអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាព និងពរជ័យកើតមានដល់លោក) ក្នុងចំណោមសមាជិកគ្រួសារ និងសហាហ្ពាត់របស់លោក នៅពេលដែលមនុស្សជាច្រើនបានរត់ភៀសខ្លួនចេញពីសមរភូមិនេះ។ លោកក៏បានចូលរួមក្នុងធម្មយាត្រាហាជ្ជីចុងក្រោយ(ហាជ្ជី អាល់វ៉ាទើក) ជាមួយអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាព និងពរជ័យកើតមានដល់លោក) ហើយអ្នកនាំសារបានអនុញ្ញាតឱ្យលោកជិះនៅពីក្រោយលោកពីម៉ូសទើលីហ្វះ ទៅកាន់មីណា។ ដូច្នេះហើយ លោកត្រូវបានគេហៅថា “អ្នកជិះខាងក្រោយអ្នកនាំសាររបស់អល់ឡោះ”។ លោកបានឃើញការទទួលមរណភាពរបស់អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាព និងពរជ័យកើតមានដល់លោក) និងបានចូលរួមក្នុងការងូតទឹកសពឲ្យលោក ដោយលោកជាអ្នកចាក់ទឹកឱ្យអាលី កូន អាពីតឡឹប។ អ្នករាយការណ៍បានខ្វែងគំនិតគ្នាអំពីកាលបរិច្ឆេទនៃមរណភាពរបស់លោក ប៉ុន្តែការរាយការណ៍ដ៏ត្រឹមត្រូវបំផុតគឺថា លោកបានចេញទៅកាន់ប្រទេសស៊ីរីដើម្បីធ្វើធ្វើសង្គ្រាមហើយបានទទួលមរណភាពដោយជំងឺតអ៊ូន នៅអាមវ៉ាស ជិតតំបន់ហ្ស៊កដានី នៅឆ្នាំ ១៨ នៃម.ស ក្នុងសម័យខលីហ្វះរបស់អ៊ូម៉ើរ កូន អាល់ខត្តប។