السؤال
س١٥: من هم أعداء الإنسان؟
សំណួរទី១៣. តើសត្រូវរបស់មនុស្សលោកមានអ្វីខ្លះ?
الجواب
ج:١. النفس الأمارة بالسوء: وذلك أن يتبع الإنسان ما تمليه عليه نفسه وهواه في معصية الله تَبَارَكَ وَتَعَالَى،
قال سُبْحَانَهُ:
﴿إِنَّ ٱلنَّفۡسَ لَأَمَّارَةُۢ بِٱلسُّوۤءِ إِلَّا مَا رَحِمَ رَبِّيۚ إِنَّ رَبِّي غَفُورٌ رَّحِيمٌ﴾
[يوسف: ٥٣].
- الشيطان: وهو عدو ابن آدم وغايته أن يضل الإنسان ويوسوس له في الشر ويدخله النار.
قال تَعَالَى:
﴿وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٌ﴾
[البقرة: ١٦٨].
- أصحاب السوء: الذين يحثّون على الشر، ويصدّون عن الخير.
﴿ٱلۡأَخِلَّآءُ يَوۡمَئِذِۭ بَعۡضُهُمۡ لِبَعۡضٍ عَدُوٌّ إِلَّا ٱلۡمُتَّقِينَ﴾
[الزخرف: 67].
ចម្លើយ. សត្រូវរបស់មនុស្សលោកមាន៖ ១. តណ្ហាដែលតែងប្រើឲ្យធ្វើអាក្រក់(វិញ្ញាណអាក្រក់)៖ គឺដោយសារមនុស្សតែងមានទំនោរទៅតាមចំណង់តណ្ហារបស់គេក្នុងការប្រព្រឹត្តនូវអំពើដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
”តាមពិត តណ្ហាទេដែលអូសទាញទៅរកប្រការដែលអាក្រក់ លើកលែងតែជនណាដែលម្ចាស់របស់ខ្ញុំបានអាណិតស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់”។
(យូសុះ ៈ ៥៣)
២. ស្ហៃតន៖ វាជាសត្រូវរបស់កូនចៅអាហ្ទាំ(មនុស្សលោក) ហើយគោលបំណងរបស់វា គឺធ្វើឲ្យមនុស្សលោកវង្វេង ញុះញង់ និងទាញពួកគេឲ្យធ្វើប្រការអាក្រក់ ព្រមទាំងឲ្យពួកគេបានចូលឋាននរកដូចវាដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
“ហើយចូរកុំដើរតាមមាគ៌ានានារបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងពិតប្រាកដចំពោះពួកអ្នក”។
(អាល់ហ្ពាក៏រ៉ោះ ៈ ២៤)
៣. មិត្តភក្តិដែលមិនល្អ៖ ដែលពួកគេតែងជំរុញរូបគេឲ្យធ្វើអំពើអាក្រក់ និងរារាំងរូបគេពីអំពើល្អ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
មិត្ដភកិ្ដទាំងឡាយនៅថ្ងៃនោះ(ថ្ងៃបរលោក)នឹងក្លាយជាសត្រូវនឹងគ្នា លើកលែងតែអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។
(ហ្ស៊ុខរុហ្វ ៈ ១៣-១៤)