“បុគ្គលណារួមមេត្រីជាមួយភរិយារបស់ខ្លួនតាមទ្វារក្រោយ ជននោះនឹងត្រូវគេដាក់បណ្ដាសា”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណារួមមេត្រីជាមួយភរិយារបស់ខ្លួនតាមទ្វារក្រោយ ជននោះនឹងត្រូវគេដាក់បណ្ដាសា”។
«مَلْعُون مَنْ أتَى امرأتَه في دُبُرِها».
ណាពី ﷺ លោកបានព្រមានចំពោះស្វាមីដែលរួមមេត្រីជាមួយភរិយារបស់ខ្លួនតាមទ្វារក្រោយ(រន្ធគូទ)ថានឹងត្រូវទទួលនូវការដាក់បណ្ដាសា និងបណ្តេញឲ្យឃ្លាតឆ្ងាយពីក្ដីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ ហើយវាជាបាបកម្មធំមួយក្នុងចំណោមបាបកម្មធំទាំងឡាយ។
ហាមឃាត់ការរួមមេត្រីជាមួយភរិយាតាមទ្វារក្រោយ(រន្ធគូទ)។
ច្បាប់អនុញ្ញាតឲ្យទាញយកភាពរីករាយពីភរិយាពីផ្នែកណាមួយនៃរាងកាយរបស់នាងក្រៅពីទ្វារក្រោយ។
ជនមូស្លីមត្រូវរួមមេត្រីជាមួយភរិយារបស់ខ្លួនតាមទ្វារមាសដូចអ្វីដែលអល់ឡោះបានបង្គាប់ប្រើ។ ចំណែកឯការរួមមេត្រីតាមទ្វារក្រោយ ការធ្វើបែបនេះ គឺជាបំផ្លាញនូវភាពស្អាតស្អំ បំផ្លាញពូជពង្ស ផ្ទុយពីធម្មជាតិដ៏ល្អបរិសុទ្ធ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្តីប្រពន្ធ។
ស៊ូណាន់ អាពូទើវូទ (3/ 489) (2162).
អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាន់ណាសាអ៊ី (8/ 200) (8966).
មុសណាត់អះម៉ាត់ (15/ 457) (9733).
បន្ថែមទៀត (8)
نيل الأوطار.
للشوكاني (6/ 237).
سبل السلام.
للصنعاني (2/ 202).
توضِيحُ الأحكَامِ مِن بُلوُغ المَرَام.
للبسام (5/ 346).
فتح ذي الجلال والاكرام بشرح بلوغ المرام.
لابن عثيمين (4/ 535).